Changan បញ្ចេញភីកអាប់ប្រភេទអគ្គិសនី (EREV) ដំបូងគេបង្អស់នៅលើពិភពលោក ឯតម្លៃខ្ទង់ ២មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Changan Hunter ស៊េរីឆ្នាំ ២០២៤ ដែលជាភីកអាប់ប្រើអគ្គិសនីជាមួយម៉ាស៊ីនចំហេះក្នុង (EREV) ដំបូងគេនៅលើពីភពលោក មាន ៨ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ១៩ ៤៥០ ដុល្លារ ដល់ ៣១ ១៥០ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបានសរុប ២៦៨ សេះ និងបំពាក់អាគុយទំហំ ៣១,១៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១ ០៣១ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan Hunter មានប្រវែងតួខ្លួនសរុប ៥ ៦៣០ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៨៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៤៣០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រ និងរន្ធភ្លើងនៅឃ្លុបក្រោយកម្លាំង ៣,៣ គីឡូវ៉ាត់ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៧,៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ផ្លិតទឹកអូតូ និងកៅអីស្រោបដោយស្បែកមុខងារកំដៅផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម