Changan Deepal L07 មុខមាត់ថ្មី ប្រភេទ EVER ចាក់សាំង ៤០លីត្រ ជិះបានលើស ១ពាន់គីឡូម៉ែត្រ ឯតម្លៃតែខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បញ្ចេញនៅរថយន្ត Changan L07 ស៊េរីថ្មីចុងក្រោយ ទទួលបានការផ្លាស់ប្តូរថ្មី ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង EREV ដែលមានតម្លៃលក់ចាប់ពី ២០ ៦៩០ ដុល្លារ ដល់ ២៣ ៨២៨ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Changan L07 ដំណើការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២១៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបនឹងអាគុយទំហំ ៣៥,០៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៣០០ គីឡូម៉ែត្រ និងចាក់សាំងពេញ ៤០លីត្រ អាចបើកបរបាន ១ ៤០០គីឡូម៉ែត្រ សម្រាប់ម៉ូដែល EREV
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៥២ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦២,១២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ១៥នាទីប៉ុណ្ណោះ

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនិ ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ Panoramic sunroof ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម