Chevrolet Tahoe និង Suburban ឆ្នាំ២០២២ ផ្តល់ជម្រើសម៉ាស៊ីនធំ ៦,២លីត្រ លើប្រភេទមួយចំនួន

ក្រុមហ៊ុន Chevrolet បានធ្វើបញ្ចេញរថយន្ត SUV ខ្នាតធំ Tahoe និង Suburban ឆ្នាំ២០២២ ជាមួយការផ្តល់ម៉ាស៊ីនធំ ៦,២លីត្រ V8 សម្រាប់ម៉ូឌែលមួយចំនួន និងការអភិវឌ្ឍន៍លើផ្នែកខាងក្នុងមួយចំនួន។

សម្រាប់ឆ្នាំ២០២២ ម៉ាស៊ីនដ៏ពេញនិយមចំណុះ ៦,២លីត្រ V8 ផលិតកម្លាំងបាន ៤២០សេះ នាពេលនេះ Chevrolet បានផ្តល់លើជម្រើសម៉ូឌែលមួយចំនួនដូចជា RST, Z71 និង Premier ផងដែរ។ មិនតែប៉ុណ្ណោះ Chevrolet ក៏បានបង្ហាញចេញនូវការអភិវឌ្ឍន៍ទៅលើ Electronic Limited-slip Differential, កុងទ័រឌីជីថល និងGoogle Assistant ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ Electronic Limited-slip Differential (eLSD) នឹងផ្តល់ជម្រើសលើម៉ូឌែល Z71 ក្នុងការផ្តោតសំខាន់លើការបើកបរផ្លូវលំបាក រីឯកុងទ័របង្ហាញទំហំ ១២,៣អ៊ីញលើម៉ូឌែល LT និងខ្ពស់ជាងនេះដែរ។ បន្ថែមពីនេះវាក៏ទទួលបានកាំមេរ៉ាបង្ហាញចំនួន ១៣ចំណុច និង Google Assistant ដែលមាន Google Map ឬ Google Play នៅលើអេក្រង់កម្សាន្តផងដែរ។

សម្រាប់រថយន្ត Tahoe និង Suburban ឆ្នាំ២០២២ បានបំពាក់ស្តង់ដាមកជាមួយប្រព័ន្ធជំនួយការបើកបរថ្មីបន្ថែមដូចជា Front and Rear Park Assist, Lane Keep Assist និង Lane Departure Warning។ ព្រមទាំងផ្តល់នូវជម្រើសពណ៌ថ្មីចំនួន ៣ពណ៌ដូចជា៖ Evergreen Gray Metal, Auburn Metallic និង Dark Ash Metallic។ ការផលិតម៉ូឌែលឆ្នាំ២០២២នឹងចាប់ផ្តើមនៅខែតុលានេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម