Denza Z9 GT សេរ៊ីថ្មី របស់ BYD មានគម្រោងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិនហើយ

[ទីផ្សារចិន] នាពេលថ្មីៗនេះ វត្តមានរបស់រថយន្ត Denza Z9 GT សេរ៊ីថ្មី របស់ BYD ត្រូវបានលេចរូបរាងអំឡុងពេលបើកបរសាកល្បងក្នុុងប្រទេសចិន ហើយរថយន្តនេះក៏គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិននៅក្នុងពេលឆាប់ៗនេះក្នុងឆ្នាំនេះចន្លោះ ខែកក្កដា ដល់ ខែធ្នូ និងមានគម្រោងនាំចេញទៅទីផ្សារអឺរ៉ុបនៅឆ្នាំក្រោយផងដែរ។

Z9 GT EV

សម្រាប់រថយន្តត្រូវបានរំពឹងថានេះមានប្រវែងតួខ្លួនសរុប ៥,១៨០ ម.ម ទទឹង ១,៩៩០ ម.ម កំពស់ ១,៥០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,១២៥ ម.ម ដែលមានការរចនាខាងក្រៅបែបស្ព័រអមជាមួយ​ពណ៌​ខ្មៅ​ដ៏​ស្រស់ ភា្ជប់ដោយប៉ាណាមុុខបិតជិត ទ្វារដៃដកដាក់បាន ចង្កៀងមុខដ៏ស្លីម ប្រើកាមេរ៉ាជំនួសកញ្ជក់វិញ និង spoiler ខាងក្រោយដ៏ទាក់ទាញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តថ្មីនេះមានជម្រើសម៉ាសុីនដំណើរការ ២ប្រភេទ រួមមាន៖

  • ប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងសរុបបានចំនួន ៩៥២សេះ ដែលអាចរត់ស្ទុះពី ០ ទៅ​ ១០០គីឡូម៉ែត្រ ប្រើពេលក្រោម ៣វិនាទី។
  • ប្រភេទប្រើប្រាស់ hybrid  ធ្វើការរួមគ្នារវាងម៉ាសុីនសាំុងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន  ៣ អាចផលិតកម្លាំងសរុបបានចំនួន ៨៥៨សេះ។
Z9 GT PHEV

ចំពោះផ្នែកខាងក្នុងវិញ ប្រើប្រាស់ពណ៌ត្នោត brown-beige color និងបំពាក់ដោយអេក្រង់បញ្ជាព័ត៌មានទំហំធំ ចង្កូតបើកបររាងអក្សរ D និងចង្កឺះប្រអប់លេខដែលអាចដកដាក់បានជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម