Elon Musk មេ Tesla រកចំណូលបាន ២៣,៥ពាន់លានដុល្លារ កាលពីឆ្នាំ២០២១

[ទីផ្សារបរទេស] ការហក់ឡើងនៃទីផ្សារភាគហ៊ុនកាលពីឆ្នាំ២០២១ បាន​ធ្វើ​ឲ្យ​នាយក​ប្រតិបត្តិក្រុមហ៊ុនធំៗកើនឡើងប្រាក់​ចំណូល​យ៉ាង​សន្ធឹក ដោយក្នុងនោះលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ក្លាយជាបុគ្គល​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ។

តាមការសិក្សាដែលធ្វើឡើងដោយ Automotive News បាន​ឲ្យដឹងថាលោក Elon Musk ទទួលបាន​ប្រាក់​ចំណូល ២៣,៥​ពាន់​លាន​ដុល្លារ កាលពីឆ្នាំ២០២១ ដែលធ្វើ​ឲ្យលោក​ក្លាយ​ជា​នាយក​ប្រតិបត្តិ​រក​ចំណូល​បាន​ច្រើនជាងគេក្នុងឧស្សាហកម្ម​យាន​យន្ត​នៅ​អាមេរិក។

ពាណិជ្ជកម្ម

សរុបប្រាក់ចំណូលរបស់នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តកាលពីឆ្នាំ២០២១ គឺមានការកើនឡើងរហូតដល់ ៧៨% ដោយ​ប្រាក់​មេដ្យាន​​របស់​នាយកប្រតិបត្តិទាំងអស់គឺមាន ១២,៣លាន​ដុល្លារ កើនឡើងពី ៦,៩លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០២០។

គួរកត់សម្គាល់ថា នាយកប្រតិបត្តិស្រី Mary Barra នៃក្រុមហ៊ុន General Motors អាចរក​ចំណូល​បាន ៦២​លាន​ដុល្លារ ខណៈដែល​នាយក​ប្រតិបត្តិរបស់ Lucid លោក Peter Rawlinson អាចរកចំណូលបាន ៦៧លានដុល្លារ៕

Sponsored