F-150 Raptor ឆ្នាំ ២០២១ អាចមានរូបរាងបែបនេះ

Ford កំពុង​តែ​ត្រៀម​ប្រកាស​ចេញ​រថយន្ត​ F-150 ជំនាន់​ថ្មី​ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​ន័យ​ថា​វា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ មាន​គ្រឿង​បរិក្ខារ​ខាង​ក្នុង​ថ្មី និង​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​ទៀត។ វា​ក៏​មាន​ន័យ​ថា​ Raptor នឹង​ទទួល​បាន​ការ​អាប់ដេត​ស្រដៀង​គ្នា​ផង​ដែរ។

វិបសាយ​សារព័ត៌មាន​រថយន្ត​ Motor1 បាន​បង្កើត​ជា​រូបភាព Render ថ្មី ដែល​អាច​ជា​រូបរាង​របស់​ Ford F-150 Raptor ស៊េរី​ថ្មី។ រូបភាព​បាន​បង្ហាញ​ថា​ការ​ផ្លាស់​ប្ដូរ​មុខមាត់​ខាង​ក្រៅ​មិន​សូវ​ជា​ខុស​ពី​ស៊េរី​បច្ចុប្បន្ន​ខ្លាំង​ប៉ុន្មាន​ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបភាព Render មាន​បញ្ចូល​ការ​ឌីហ្សាញ​រន្ធ​ខ្យល់​ថ្មី​ដែល​នៅ​តែ​មាន​អក្សរ FORD ទំហំ​ធំ​នៅ​​ពី​លើ, ចង្កៀង​មុខ​ក៏​មាន​រចនាបថ​ថ្មី​ផង​ដែរ ដោយ​មាន​អំពូល​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​អោប​ជុំវិញ​ចង្កៀង​មេ​តែ​ម្ដង។

មាន​រឿង​មួយ​ចំនួន​ដែល​គេ​មិន​ទាន់​ដឹង​អំពី​ Raptor ស៊េរី​ថ្មី។ បើ​តាម​ឯកសារ​លេខ​ធ្លាយ​កាល​ពី​ខែ​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា​ Raptor ​ថ្មី​លែង​មាន​ជា​ជម្រើស SuperCab ដែល​មាន​ទំហំ​តូច​នោះ​ទៀត​ហើយ។ គួរ​ដឹង​ថា​ Ford F-150 ស៊េរី​ថ្មី​រំពឹង​ថា​ដាក់​លក់​លើ​ទីផ្សារ​នា​ចុង​ឆ្នាំ​នេះ ដែល​ការ​ផលិត​រំពឹង​ថា​ចាប់​ផ្ដើម​នា​ខែ​​កញ្ញា​ត​ទៅ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម