Ferrari ថាផលិត​ស្ព័រសម្រាប់នារីៗអាចជាកំហុសឆ្គងមួយ

Ferrari បាន​ប្រកែក​ថា​ការ​ឌីហ្សាញ​រថយន្ត​ស្ព័រ​សម្រាប់​នារីៗ​អាច​ជា​កំហុស​ឆ្គង​មួយ ព្រោះ​ថា​អតិថិជន​​ជា​នារីៗ​របស់​ខ្លួន​មិន​ចង់​បាន​ Ferrari ដែល​មាន​ភាព​រម្យទម​នោះ​ទេ ប៉ុន្តែ​ចង់​​ទទួល​យក​បទ​ពិសោធន៍​នៃ​កម្លាំង និង​ការ​ឌីហ្សាញ​​ដ៏​ទាក់​ភ្នែក​ទៅ​វិញ។

លោក Enrico Galliera ប្រធាន​ផ្នែក​ទីផ្សារ​នៃ Ferrari បាន​ប្រាប់​ Arabian Business ដូច​នេះ​ថា ៖ “យើង​ដឹង​ថា​មាន​នារី​ច្រើន​ចង់​បើក​រថយន្ត​ Ferrari។ អ្វី​ដែល​សំខាន់​នោះ​យើង​ដឹង​ថា ពួក​គេ​មិន​ចង់​បាន Ferrari ផលិត​ឡើង​ជា​ពិសេស​សម្រាប់​នារី​នោះ​ទេ។ នារីៗ​ចង់​បាន​រថយន្ត​ស្ព័រ​ ចង់​បើក​រថយន្ត​ស្ព័រ…កំហុស​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​​ធ្វើ​​ ហើយ​ដែល​យើង​ព្យាយាម​មិន​​ធ្វើ​នោះ​គឺ​ឌីហ្សាញ​រថយន្ត​សម្រាប់​នារីៗ។ ខ្ញុំ​ឌីហ្សាញ​រថយន្ត​មួយ​ដោយ​មាន​បញ្ចូល​មនោសញ្ចេតនា ហេតុ​នេះ​ទាំង​បុរស​និង​នារី​មាន​តម្រូវ​ការ​ដូច​គ្នា។​​”

ពាណិជ្ជកម្ម

លោក​ប្រធាន​រូប​នេះ​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា​ ​ការ​ផលិត​រថយន្ត​ស្ព័រ​សម្រាប់​ស្ត្រី​អាច​ប៉ះពាល់​​មុខមាត់​របស់​ខ្លួន ជា​មួយ​អតិថិជន​បុរស ដែល​អតិថិជន​បុរស​មាន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​អតិថិជន​សរុប​របស់​ Ferrari៕​​

Sponsored