Ferrari រើសបាន CEO ថ្មី ក្រោយទុកតំណែងនេះទំនេរចោលកន្លះឆ្នាំ

135

ក្រុមហ៊ុន Ferrari បានប្រកាសកាលពីថ្ងៃពុធកន្លងទៅថានឹងតែងតាំងលោក Benedetto Vigna ធ្វើជានាយកប្រតិបត្តិថ្មីរបស់ខ្លួន ក្រោយពីលោក Louis Camilleri បានចូលនិវត្តន៍ពីតំណែងនេះកាលពីខែធ្នូ។

លោក Benedetto Vigna នឹងចាប់ផ្ដើមចូលកាន់មុខតំណែងនៅថ្ងៃទី១ ខែកញ្ញា ហើយការតែងតាំងនេះត្រូវបានគេមើលឃើញថាជាសញ្ញាដែលបង្ហាញថា Ferrari នៅតែគោលដៅចង់ក្លាយជាក្រុមហ៊ុនរថយន្តឈានមុខមួយ ជាជាងមានឈ្មោះជាម៉ាករថយន្តប្រណីតមួយ។

ពាណិជ្ជកម្ម

គួរដឹងថាលោក Benedetto បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ University of Pisa ជាមួយមុខជំនាញរូបវិទ្យា។ លោកបានចាប់ផ្ដើមបម្រើការងារនៅក្រុមហ៊ុន STMicroelectronics ក្នុងឆ្នាំ១៩៩៥ និងបានជួយឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនឈានមុខមួយក្នុងផ្នែក Motion Sensor៕

Sponsored