Ferrari លក់ឡានបានដល់១ម៉ឺនគ្រឿង កាលឆ្នាំមុន

[ទីផ្សារបរទេស] ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តបានរាយការណ៍ពីកំណត់ត្រាលក់រថយន្តច្រើនមិនធ្លាប់មានសម្រាប់ពេញមួយឆ្នាំ២០២១ ទោះបីជាជួបប្រទះវិបត្តិខ្វះខាតឈីប និងវិបត្តិកូវីដដ៏ដោយក្ដី។

ដូចគ្នានេះដែរ Ferrari បានរាយការណ៍ពីឆ្នាំដ៏ល្អមិនធ្លាប់មាន ដោយកាលពីឆ្នាំ២០២១ ក្រុមហ៊ុនអាចលក់រថយន្តបានរហូតដល់ ១១ ១៥៥គ្រឿង នៅទូទាំងពិភពលោក ដែលកើនឡើង ២២,៣% ធៀបនឹងឆ្នាំ២០២០ និងកើនឡើង ១០,១% ធៀបនឹងឆ្នាំ២០១៩។​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari និយាយថាការលក់រថយន្តម៉ាស៊ីន V8 ដូចជា F8 Tributo បានកើនឡើង ៣៤,៦% ប៉ុន្តែរថយន្តម៉ាស៊ីន V12 បែរជាមានការលក់ធ្លាក់ចុះ ១៦,១% ទៅវិញ។ ចំណែករថយន្ត Portofino M​ ថ្មី និងរថយន្ត រួមជាមួយត្រកូលរថយន្ត F8 ឃើញមានកំណើននៃការលក់ផងដែរ។

គួរដឹងដែរថាអឺរ៉ុប មជ្ឈឹមបូព៌ា និងតំបន់អាហ្រ្វិក បន្តក្លាយជាទីផ្សារធំជាងគេ ជាមួយចំនួនលក់សរុប ៥៤៩២គ្រឿង ដែលបានកើនឡើង ១៤% ធៀបនឹងឆ្នាំ២០២០។ ចំណែកសហរដ្ឋអាមេរិកមានចំនួនលក់ ២ ៨៣១គ្រឿង កើន​ ២២% និងចិន ហុងកុង តៃវ៉ាន់ មានចំនួនលក់ ៨៩៩គ្រឿង កើនឡើង​ ៩៧%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម