Ford ហៅឡាន F-150 ជិត១០ម៉ឺនគ្រឿងចូលវិញ ព្រោះបញ្ហាតូចមួយ

រថយន្តភីកអាប់ដ៏ល្បី និងពេញនិយមបំផុតរបស់អាមេរិក គឺ Ford F-150 ចាប់ពីស៊េរីឆ្នាំ២០១៥ ដល់ ២០១៨ នៅក្នុងប្រទេសកាណាដា ត្រូវបានក្រុមហ៊ុនហៅចូលមកវិញ ពាក់ព័ន្ធនឹងបញ្ហាតូចមួយ។

យោងតាមទិន្នន័យពីក្រុមហ៊ុនមេ Blue Oval បានបង្ហាញឲ្យឃើញ រថយន្ត Ford F-150 ទាំងនោះ ត្រូវបានបំពាក់ជាមួយនឹងគន្លឹះឃ្លុបក្រោយអេឡិចត្រូនិច ហើយទឹកអាចជ្រាបចូលបាន ដែលបណ្តាលឲ្យឆ្លង និងបើកដោយឯកឯង ហើយអាចបង្កជាគ្រោះថ្នាក់ជាយថាហេតុណាមួយ។

ពាណិជ្ជកម្ម

ទោះជាយ៉ាងណា មកទល់នឹងពេលនេះ Ford មិនទាន់បានឮអំពីគ្រោះថ្នាក់ ឬរបាយការណ៍នៃគ្រោះថ្នាក់ពាក់ព័ន្ធនឹងបញ្ហានេះឡើយទេ។

គួរឲ្យដឹងថា រថយន្ត Ford F-150 ដែលត្រូវហៅចូលនោះ មានសរុបចំនួន ៨៩ ៤៧២គ្រឿង ដែលត្រូវបានដំឡើងនៅចន្លោះថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៤ ដល់ ២២ តុលា ឆ្នាំ២០១៨ នៅរោងចក្រនៃទីក្រុង Dearborn និងចន្លោះពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៥ ដល់ ០៤ វិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង Kansas City៕

Sponsored