[ទីផ្សារបរទេស] ក្រុមហ៊ុន Ford កំពុងតែធ្វើការយ៉ាងខ្លាំង ដើម្បីទៅរករថយន្តអគ្គិសនីសុទ្ធ ដោយរួមទាំងការផលិត ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការសាកអាគុយល្បឿនលឿន ដែលដើរតួរនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន Ford Motor Co កំពុងធ្វើការជាមួយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Purdue ក្នុងរដ្ឋ Indiana លើផែនការរង់ចាំប៉ាតង់ ដើម្បីកាត់បន្ថយពេលវេលាជាមធ្យម ដើម្បីសាកភ្លើងមួយពេញពី ២៥នាទីទៅ ៥នាទី។ ក្នុងពេលនេះ គេត្រូវរង់ចាំជាង ២ឆ្នាំសម្រាប់បច្ចេកវិទ្យាសាកអាគុយលឿន ដោយគេរំពឹងថានឹងចាប់ផ្តើមធ្វើតេស្តនៅឆ្នាំ ២០២៣។
ជាមួយគ្នានេះដែរ ប្រព័ន្ធសាកអាគុយលឿនអាចត្រូវបានឡើងកំដៅ ឬឡើងកំដៅនៃអាគុយ ដែលមកពីការសាកថ្មលឿនពេក។ ដូចនេះ អ្នកស្រាវជ្រាវត្រូវធ្វើឲ្យអាគុយត្រជាក់ និងសាកលឿន មានន័យថា ពួកគេត្រូវរចនាអាគុយឡើងវិញទាំងស្រុង។ ក្រុមការងារបានបញ្ជាក់ថា ពួកគេបានរចនាខ្សែ Cable ឡើងវិញ និងបានប្រើអង្គធាតុរាវដើម្បីត្រជាក់ខ្សែ ហើយប្រែទៅជាចំហាយ។
គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយដៃគូស្រាវជ្រាវ និងអភិវឌ្ឍន៍រវាងក្រុមហ៊ុន Ford និង Purdue ។ ប្រសិនបើបច្ចេកវិទ្យាសាកថ្មលឿនជោគជ័យ វានឹងផ្លាស់ប្តូរមុខមាត់រថយន្តអគ្គិសនី Ford មួយកម្រិតទៀត។ ហើយប្រព័ន្ធខ្សែសាកនេះកំពុងត្រូវបានសាកល្បងនៅក្នុងមន្ទីរពិសោធន៍។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ សាស្រ្តាចារ្យនៃវិស្វកម្មមេកានិក Mudawar នឹងសិក្សាពីល្បឿននៃការសាកថ្មនៅក្នុងរថយន្តអគ្គិសនីផ្សេងៗ។ និងធ្វើសកម្មភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីនាំផលិតផលទៅទីផ្សារ៕