Ford ចាប់ដៃគូជាមួយក្រុមហ៊ុនបារាំង ត្រៀមផលិត EV ប្រកួតតម្លៃជាមួយរថយន្តចិន

ក្រុមហ៊ុនរថយន្តអាមេរិក Ford បានចូលរួមបង្កើតដៃគូយុទ្ធសាស្រ្ត​ជាមួយក្រុមហ៊ុនរថយន្តបារាំង Renault ដើម្បីស្រាវជ្រាវ និងអភិវឌ្ឍរថយន្តអគ្គិសនី រួមគ្នាសម្រាប់ទីផ្សារតំបន់អឺរ៉ុប និងអាចប្រជែងតម្លៃជាមួយរថយន្តអគ្គិសនីចិនបាន។

ការផលិតរថយន្តនេះនឹងចាប់ផ្តើមនាដើមឆ្នាំ​២០២៨ នៅរោងចក្រ Electricity ភាគខាងជើងប្រទេសបារាំង ដោយដំបូងគឺមានរថយន្តអគ្គិសនី ២ម៉ូឌែល។ ក្នុងនោះ Ford ជាអ្នកឌីហ្សាញរថយន្ត ហើយ Renault ជាអ្នកផលិត និងបំពាក់បច្ចេកវិទ្យា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Jim Farley ប្រធានក្រុមហ៊ុន Ford បាន​ថ្លែងថា ដៃគូយុទ្ធសាស្រ្ត ជាមួយ Renault គឺជាជំហានដ៏សំខាន់មួយសម្រាប់ Ford និងការគាំទ្រ​ដល់យុទ្ធសាស្រ្តរបស់ខ្លួនក្នុងការកសាងអាជីវកម្មដ៏មានប្រសិទ្ធភាពខ្ពស់​នៅអឺរ៉ុប។ ការរួមបញ្ចូលគ្នានេះ នឹងជំរុញដ៏ខ្លាំងក្លាក្នុងការបង្កើត​រថយន្តអគ្គិសនី​ដែលកម្សាន្ត និងមានសមត្ថភាព។

ចំណែកលោក Francois Provost ប្រធានក្រុមហ៊ុន Renault ក៏បានបញ្ជាក់ដូចគ្នា អំពីភាពជាដៃគូដ៏រឹងមាំនេះ និងការប្រកួតប្រជែងនៅអឺរ៉ុប។

យ៉ាងណាមិញ ក្រុមហ៊ុនទាំងពីរមិនបានបញ្ជាក់ពីម៉ូឌែលរថយន្តដែលត្រូវផលិតមុនគេនោះទេ។ គេបានប៉ាន់ស្មានថា រថយន្តថ្មីទាំងពីរនោះ អាចប្រើគ្រោងឆ្អឹងរបស់ Renault 5 និង Renault 4 ហើយដាក់ឡូហ្គូរបស់ Ford៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម