Honda Accord ជំនាន់ថ្មី ប្រភេទ hybrid ចេញលក់ជាផ្លូវការនៅប្រទេសក្បែរកម្ពុជា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Accord ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ hybrid មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៤២ ០៩០ ដុល្លារ ដល់ ៤៩ ៥២៣ ដុល្លារ ។

Honda ACCORD ជំនាន់ទី ១១ នេះ មានប្រវែងតួខ្លួនសរុប ៤ ៩៦២ ម.ម ទទឹង ១ ៨៦២ ម.ម កំពស់ ១ ៤៤៩ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២៨ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ១៣៤ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ បំពាក់ដោយប៉ាណាមុខរាងជាសំណាញ់ ចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងក្រោយ Full LED ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធសុវត្ថភាព Honda Sensing safety system ទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៉ីញ និងអេក្រង់បង្ហាញលើកញ្ចក់ទំហំ ១១,៥ អ៉ីញ ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Google Built-in ដែលអាចប្រើប្រាស់មុខងារ Google Assistand Google Map និង Google play ផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Honda ACCORD ផ្តល់ជូនតែម៉ាស៊ីនកូនកាត់ Hybrid ប៉ុណ្ណោះ ដែលធ្វើការរួមគ្នាជាមួយម៉ាស៊ីនប្រភេទ Atkinson-cycle ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង និងផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបានសរុប ២០៧ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT និងមានកម្រិតស៊ីប្រេង ៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ហើយក៏មានរបៀបបើកបរ Hybrid mode ចំនួន ៣ គឺ EV Drive Mode, Engin Drive Mode និង Hybrid Drive Mode ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម