Ford បញ្ចេញរូបភាពថ្មីនៃរថយន្ត Ford Explorer ២០២៣ មុនពេលបង្ហាញខ្លួនខែក្រោយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford China បានធ្វើការបង្ហាញចេញនូវរូបភាពថ្មីនៃរថយន្ត Ford Explorer ស៊េរីឆ្នាំ ២០២៣ ផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន មុនពេលនៃការដាក់បង្ហាញនៅឯពិពណ៌រថយន្ត Beijing Auto Show ក្នុងខែមេសា ឆ្នាំ២០២២នេះ។

សម្រាប់នៅផ្នែកខាងក្រៅ​ Ford Explorer ស៊េរីឆ្នាំ ២០២៣ ដែលត្រូវបានអាប់ដេត ត្រូវបានរចនាឡើងឲ្យកាន់តែមានភាពទាក់ទាញ និងទំនើប ដោយប៉ាណាមុខរំលេចជាមួយក្រូម៉េ, ចង្កៀងមុខរចនាថ្មី ចង្កៀងកាត់អ័ព្ទរចនារាងអក្សរ J ភ្ជាប់ជាមួយបន្ធះក្រូម៉េ និងកាងខាងមុខបន្ថែមនៅភាពប្រណីត។ លើសពីនេះ មានការ​អាប់ដេតថ្មីទៅលើភ្លើង​ក្រោយ​ថ្មី​លាតសន្ធឹងទៅលើទ្វា និង​បន្ថែម​ទំហំ​នៅនៃចង្កៀង​ក្នុង​ទម្រង់ 3D។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកផ្នែកខាងក្នុងនៃរថយន្ត ​ត្រូវបានផ្លាស់ប្តូរជាច្រើន និងខុសពីរូបរាងម៉ូដែលដើម ដោយបានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ដ៏ធំ ជាមួយគុណភាពបង្ហាញកម្រិត 4K, ចង្កឹះលេខឌីស្សាញថ្មី និងរន្ធមាស៊ីនត្រជាក់រចនាថ្មី។

គួរបញ្ជាក់ផងដែរ រថយន្ត Ford Everest ស៊េរីឆ្នាំ ២០២៣ ដែលត្រូវបានអាប់ឌេតនេះ នៅតែប្រើម៉ាស៊ីនសាំងចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២៧៦ សេះ និងកម្លាំងរមួល ៤២៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ១០ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម