រថយន្ត Ford Maverick ប្រភេទ Hybrid ដែលក្រុមហ៊ុន Ford ទើបតែបង្ហាញចេញកាលពីប៉ុន្មានខែកន្លងទៅ នាពេលនេះត្រូវបានគេបញ្ជាទិញអស់ហើយ នេះបើយោងតាមសម្តីរបស់លោក Mike Levine ប្រធានទំនាក់ទំនងផលិតផលប្រចាំ Ford North American។
លោក Mike Levine បានបន្ថែមទៀតថា ដោយសារតែតម្រូវការខ្ពស់ ឥឡូវនេះយើងត្រូវបានបម្រុងទុកយ៉ាងពេញលេញសម្រាប់រថយន្តភីកអាប់ខ្នាតតូច Maverick Hybrid ដោយការបញ្ជាទិញនឹងបើកឡើងវិញនៅរដូវក្តៅក្រោយនេះ។
សម្រាប់ Ford Maverick Hybrid ប្រើប្រាស់ម៉ាស៊ីន ២.៥ លីត្រ ទំហំ ៤ស៊ីទ្បាំង ផ្គួបជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ផលិតកម្លាំងបាន ១៩១សេះ។ ដោយរថយន្ត Ford Maverick Hybrid មានតម្លៃចាប់ពី ១៩,៩៩៥ ដុល្លារសម្រាប់ទីផ្សារនៅសហរដ្ឋមេរិក៕