Ford Escape ស៊េរីឆ្នាំ ២០២៣ បន្ថែមម៉ាស៊ីន​ Hybrid និង Plug-in Hybrid បង្ហញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Ford Escape ស៊េរីឆ្នាំ ២០២៣ ដែលមានម៉ូដែល ៥ សម្រាប់ជ្រើសរើស ជាមួយនឹងតម្លៃលក់ចាប់ពី ២៨ ៩៩៥ ដុល្លារ ដល់ ៣៩ ៩៩៥ ដុល្លារ និងបានបើកទទួលការកក់ទុកមុន ហើយនឹងមកដល់ហាងចែកចាយនៅដើមឆ្នាំ ២០២៣។

បន្ទាប់ពីបង្ហាញម៉ូដនៅលើទីផ្សារបានតែ ៣ ឆ្នាំ រថយន្ត Ford Escape កំពុងទទួលបានការរចនាផ្នែកខាងមុខដ៏គួរឱ្យទាក់ទាញ ដោយនៅផ្នែកខាងមុខរបស់រថយន្តនេះ ត្រូវបានរចនាឡើងវិញ ជាមួយប៉ាណាថ្មី អបដោយចង្កៀងមុខ LED រាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង គម្របម៉ាស៊ីនថ្មី, កាងខាងមុខត្រូវបានរចនាថ្មី និងថាសកង់ស្ព័រទំហំ ១៨​ អ៊ីញ ដល់ ១៩ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុង​វិញ តុបតែងដោយពណ៌ខ្មៅជាមួយថ្នេដេរពណ៌ក្រហម, បំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ៨ អ៊ីញ ដល់ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ ដល់ ១៣,២ ភ្ជាប់ប្រព័ន្ធប្រតិបត្តិ្កការ SYNC 4 ជាមួយនឹងការតភ្ជាប់មុខងារ Apple CarPlay និង Android Auto និងប្រព័ន្ធ over-the-air ផងដែរ។ មុខងារថ្មីៗជាច្រើនមាននៅលើ Escape រួមទាំងបច្ចេកវិទ្យាជំនួយការបើកបរកម្រិតខ្ពស់ដូចជា ប្រព័ន្ធជំនួយដៃចង្កូត evasive-steering assist system, កន្លែងសាកថ្មឥតខ្សែ និងកាមេរ៉ា ៣៦០ ដឺក្រេ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ​ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ ដល់ ២,0 លីត្រ EcoBoost​ turbocharged ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨០ សេះ ដល់ ២៥០ សេះ។ បន្ថែមពីនេះ ក្រុមហ៊ុន Ford បំពាក់ Escape ជាមួយនឹងជម្រើសពីរនៃម៉ាស៊ីនកូនកាត់ hybrid និង plug-in hybrid ចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ២១០ សេះ ផ្គួបជាមួយអាគុយទំហំ ១១,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០ គីឡូម៉ែត្រដោយប្រើប្រាស់ថាមពលអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម