Ford Everest Sport ឆ្នាំ២០២០ ថ្មី រចនារូបរាងកាន់តែអេម!

ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានបញ្ចេញរថយន្ត Everest Sport ស៊េរីឆ្នាំ២០២០ ដែលបន្ថែមការរចនាលើរូបរាងកាន់តែទាក់ទាញ។

Ford Everest Sport នឹងស្ថិតនៅចន្លោះម៉ូដែល Everest Trend និង Everest Titanium។ វាមានជម្រើសម៉ាស៊ីនចំនួនពីរគឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,២លីត្រ Turbo-diesel ទំហំ ៥ស៊ីឡាំង មានកម្លាំង ១៩២សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ Biturbo-diesel ចំណុះ ៤ស៊ីឡាំង មានកម្លាំង ២១០ ហើយប្រើប្រអប់លេខអូតូ ១០វគ្គ ដូច Ford Ranger Raptor ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Everest Sport មានចំនួន ៥ពណ៌ រួមទាំងពណ៌ខៀវថ្មីហៅថា Deep Crystal Blue ផងដែរ។ វាបានបំពាក់សំណាញ់ប៉ាណាពណ៌ខ្មៅ, កាងផ្នែកខាងក្រោមទាំងមុខ-ក្រោយពណ៌ខ្មៅ ក៏ដូចជា គម្របកញ្ចក់ចំហៀង, រីហ្គែរដំបូលខាងលើពណ៌ខ្មៅផងដែរ។ លក្ខណៈពិសេសផ្សេងទៀតរបស់វា មានដូចជា ចង្កៀងមុខ Bi-LED, អេក្រង់ Infotainment System ទំហំ ៨អ៊ីង, ផែនទី, កាមេរ៉ាក្រោយ, មុខងារ Apple CarPlay និង Android Auto ជាដើម។

សូមបញ្ជាក់ថា រថយន្ត Ford Everest Sport ថ្មីនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៤២ ៧៦៥ដុល្លារសម្រាប់ម៉ូដែលម៉ាស៊ីន ៣,២លីត្រ និង ៤៣ ៨០០ដុល្លារសម្រាប់ម៉ូដែលម៉ាស៊ីន ២,០លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម