Ford Puma EV ត្រៀមចេញលក់ជាផ្លូវការក្នុងទីផ្សារតំបន់អឺរ៉ុបជាមួយតម្លៃខ្ទង់ ៤មុឺនដុល្លារ នៅចុងឆ្នាំនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសគ្រោងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនី Ford Puma Gen-E នៅចុងឆ្នាំនេះជាមួយតម្លៃលក់ចាប់ពី ៤០ ០០០ ដុល្លារ សម្រាប់ទីផ្សារតំបន់អឺរ៉ុប។

សម្រាប់រថយន្តនេះនឹងដំណើរការលើគ្រោងឆ្អឹង Ford B2E platform ដោយទទួលបានជម្រើសជាច្រើនរួមមានៈ

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបានសរុប ១៣៤ សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបានសរុប ២១៥ សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបានសរុប ៤៤៦ សេះ

ជម្រើសទាំង ៣ ខាងលើនឹងប្រើប្រាស់អាគុយទំហំចាប់ពី ៥០ ទៅ​ ៦០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៤០០ គីឡូម៉ែត្រ ឡើងនៅពេលសាកថ្មពេញម្តង ហើយវាក៏ត្រូវបានគាំទ្រដោយឆ្នាំងសាកល្បឿនលឿនទំហំ ១០០ គីឡូវ៉ាត់ អាចសាកឡើងពីី ១០-៨០ ភាគរយ ចំំណាយពេល ៣៥ នាទី។

សម្រាប់នៅផ្នែកខាងក្រៅរបស់ Ford Puma អគ្គិសនីនឹងបំពាកដោយប៉ាណាមុខបិតជិត អបសងខាងដោយចង្កៀងមុខរចនាថ្មី ជាមួយការរចនាកាងរន្ធខ្យល់ថ្មីផងដែរ។​​ ចំពោះនៅផ្នែកខាងក្នុងវិញ ការផ្លាស់ប្តូរដ៏ធំបំផុតគឺកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៨ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៊ីញ ​អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ឥតប្រើខ្សែ ដែលដោយប្រព័ន្ធប្រតិបត្តិការណ៍ SYNC4 ព្រមទាំងទទួលបានប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ជាច្រើនទៀតផង៕

គួរឲដឹងថា Ford Puma ជារថយន្តដែលលក់ដាច់ជាងគេកាលពីឆ្នាំ២០២៣ នៅក្នុងទីផ្សារចក្រភពអង់គ្លេស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម