Ford Ranger MS-RT ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី កាចជាងមុន បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រចាំនៅតំបន់អឺរ៉ុប បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Ford Ranger MS-RT ស៊េរីឆ្នាំ ២០២៤ ដែលត្រូវបានឌីស្សាញឡើងផ្តោតទៅលើការបើកបរ Off-Road គ្រោងនឹងចេញលក់នៅពាក់កណ្តាលឆ្នាំ ២០២៤ ។

Ford Ranger MS-RT ស៊េរីឆ្នាំ ២០២៤ ទទួលបានតួគ្រោងថ្មី ត្រូវបានពង្រីកធំជាងមុន ៤០ ម.ម និងបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ V6 Turbocharged អាចផលិតកម្លាំងបាន ២៤០ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ full-time 4-wheel drive ។ លើសពីនេះ ក្រុមហ៊ុនបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់នេះ ត្រូវបានពង្រីកប្រវែងទទឹងធំជាងមុន ៨២ ម.ម ព្រមទាំងទទួលបានរូបរាងហាប់ណែនជាងមុន ជាមួយប៉ាណាមុខថ្មីរចនារាងជាសំបុកឃ្មុំ ថាសកង់ស្ព័រទំហំធំ ២១អ៉ីញ ស្រោបដោយសំបកកង់ប្រភេទ Off-Road រួមទាំងកាងការពារមុខ-ក្រោយឌីស្សាញថ្មី ជាមួយនឹងបំពង់ស៊ីមាំងផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានបំពាក់ជាមួយកៅអីស្ព័រដែលឌីស្សាញឡើងទប់នៅពេលបើកបរនៅផ្លូវការកោងសម្រាប់ផ្នែកខាងមុខ កុងទ័របង្ហាញព័ត៌មានថ្មីទំហំ ១២អ៉ីញ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់ ប្រព័ន្ធជំនួយចូលចត ប្រព័ន្ធកាម៉េរាមើលក្រោយ និងប្រព័ន្ធកំណត់ល្បឿន Adaptive Cruise Control ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម