Ford Ranger Raptor ឆ្នាំ២០២៣ រំពឹងថាលក់តម្លៃជាង ៥ម៉ឺនដុល្លារ នៅប្រទេសវៀតណាម

[ទីផ្សារបរទេស] បន្ទាប់ពី​ចេញលក់រថយន្ត Ranger ជំនាន់ថ្មីរួចមក Ford Vietnam នឹងបន្តដាក់លក់រថយន្ត Ranger Raptor ជំនាន់ថ្មីជាបន្ត ដោយបច្ចុប្បន្ននេះក្រុមហ៊ុនចាប់ផ្ដើមបើកទទួលការកុម្ម៉ង់ទិញបណ្ដើរៗហើយ។

យ៉ាងណាក្ដី តម្លៃលក់នៃរថយន្តភីកអាប់ដ៏មានអំណាចថ្មីនេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការ ប៉ុន្តែរំពឹងថាមានតម្លៃប្រមាណជា ៥៧ ៨០០ដុល្លារ ជាមួយការបញ្ចេញលក់លើទីផ្សារអាចកើតមានឡើងនៅអំឡុងត្រីមាសទីបីនៃឆ្នាំ២០២២នេះតែម្ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ននេះដែរ លើវិបសាយរបស់ Ford Vietnam បានបង្ហាញថា Ranger Raptor ស៊េរីថ្មី នឹងមានបំពាក់ដោយម៉ាស៊ីន Twin-Turbo ចំណុះ៣,០លីត្រ ៦ស៊ីឡាំង ជាប្រភេទម៉ាស៊ីនសាំង។ បន្ថែមពីនេះក៏មានការបញ្ជាក់ថាជម្រើសពណ៌សម្រាប់ទីផ្សារវៀតណាមនឹងមានចំនួន៨ពណ៌។

បើផ្អែកតាមទីប្រឹក្សាផ្នែកលក់កបានឲ្យដឹងផងដែរថា Ranger Raptor ស៊េរីឆ្នាំ២០២៣ នឹងមានមកជាមួយនូវកៅអីអង្គុយអ្នកបើកបរដែលអាច​បត់បែនបានចំនួន៨របៀបតាមបែបអេឡិចត្រូនិច និងមានបង្កប់ដោយមុខងារកំដៅថែមទៀត ខណៈដែលកៅអីអង្គុយខាងក្រោយមានប្រព័ន្ធដែលដាស់តឿនពីការពាក់ខ្សែក្រវ៉ាត់, ប្រព័ន្ធគ្រប់គ្រងលើអាគុយ និងមុខងារបិទម៉ាស៊ីនដោយស្វ័យប្រវត្តិជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម