បើនិយាយពីក្រុមហ៊ុន Ford លោកអ្នកប្រាកដជាគិតដល់រថយន្ត Pick Up មុនគេដោយសារតែភាពល្បីល្បាញ និងការទទួលស្គាល់គុណភាពពីសំណាក់អតិថិជនអ្នកប្រើប្រាស់ ប៉ុន្តែថ្មីៗនេះយើងសង្កេតឃើញថារថយន្ត SUV មួយម៉ូឌែលរបស់ Ford ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងនៅទ្វីបអឺរ៉ុប ទ្វីបអាស៊ីក៏ដូចជាក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ នោះគឺ រថយន្ត Ford Territory ២០២១។
រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានធ្វើការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗយ៉ាងម៉ត់ចត់ពីសំណាក់វិស្វករជំនាញរបស់ Ford ដោយធ្វើការតេស្តបើកសាកល្បងនៅលើផ្លូវរហូតដល់ទៅជាង ៦,៨ លានគីឡូម៉ែត្រឯណោះ ទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់រថយន្តដ៏ទំនើបមួយនេះក្នុងទីផ្សារ។ ដូច្នេះហើយគ្រប់ចំណុចនៃរថយន្តនេះពិតជាមានភាពពិសេស គឺមិនត្រឹមតែស្អាតតែប៉ុណ្ណោះទេ ហើយថែមទាំងមានសមត្ថភាពខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃលើសពីការរំពឹងទុកផងដែរ។
រូបរាងផ្នែកខាងក្រៅនៃរថយន្ត Ford Territory មើលទៅមានភាពទាក់ទាញ និងស៊ីវិល័យខ្លាំងមែនទែនដែលផ្នែកខាងមុខបានរំលេចមកជាមួយប៉ាណាបែបសំណាញ់ពណ៍ខ្មៅរលោង អមជាមួយនឹងការរចនានូវចង្កៀងម៉ូដថ្មីដែលមានរូបរាងប្លែកខុសពីរថយន្ត SUV ដ៏ទៃ។ ចំណែកឯដំបូលខាងលើជាប្រភេទដំបូលកញ្ចក់ធំពីមុខដល់ក្រោយដែលអាចបើក/បិទបាន (Panoramic Moonroof)។ ចំពោះពោងសុវត្ថិភាពរបស់រថយន្តនេះវិញគឺមានរហូតទៅដល់ ៦ ឯណោះដែលនៅចំហៀងសងខាងរថយន្តជាប្រភេទវែងពីមុខដល់ក្រោយ។
ផ្នែកចំហៀងមើលទៅមានទំហំសមល្មមពេញខ្នាតជារថយន្ត SUV ខ្នាតកណ្តាល រួមជាមួយនឹងយ៉ាន់ស្ព័រអាលុយមីញ៉ូមទំហំ ១៨ អ៉ីង ហើយចំណុចមួយដែលគួរអោយកត់សម្គាល់នោះគឺ ផ្នែកខាងក្រោយ មើលទៅខ្ពស់ជាងផ្នែកខាងមុខដែលមើលទៅដូចរថយន្តស្ព័រ រីឯផ្នែកខាងក្រោយនៃរថយន្តក៏មានបំពាក់ជូននូវបំពង់ស៊ីមាំងរហូតដល់ទៅ ២ ដែលកាន់តែលើកសម្រស់រថយន្តនេះថែមមួយកម្រិតទៀត។ ជុំវិញរថយន្ត Ford Territory មានបំពាក់នូវសេនស័រជំនួយក្នុងការចូលចតរហូតដល់ទៅ ១២ គ្រាប់ និងកាមេរ៉ាសុវត្ថិភាពជុំវិញរថយន្តរហូតដល់ទៅ ៤ គ្រាប់ដែលជាប្រភេទកាមេរ៉ា ៣៦០ដឺក្រ កម្រិតខ្ពស់ដែលផ្តល់ជូននូវរូបភាពច្បាស់ល្អ។
រថយន្ត Ford Territory ២០២១ ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន EcoBoost ជំនាន់ថ្មីទំហំ ១,៥លីត្រ ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ ១៤៣PS និងកម្លាំងរមួលបានដល់ទៅ ២២៥ N.M ។ ជាមួយនឹងប្រអប់លេខ ៨ វគ្គអូតូជំនាន់ថ្មីដែលធ្វើអោយការបើកបរកាន់តែមានភាពរលូន និងចូលលេខបានល្អជាងមុន។មុខងារថ្មី ២ ដែលរថយន្ត Ford Territory ២០២១ មាននោះគឺប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងប៊ូតុង Sport Mode សម្រាប់អោយលោកអ្នកបើកបរនៅផ្លូវឆ្ងាយ និងមានល្បឿនលឿន។ម៉្យាងវិញទៀតលោកអ្នកក៏អាចចេញចូលរថយន្តដោយប្រើនូវប្រព័ន្ធសោឆ្លាតវៃ / ចុចបញ្ឆេះរថយន្ត និងអាចចេញចូលដោយគ្រាន់តែចុចប៊ូតុងមួយនៅលើដៃទ្វា។
រីឯកៅអីរថយន្តមានទម្រង់ក្តោបបែបស្ព័រ ពណ៍ខ្មៅបង្កប់ថ្នេរពណ៍ស ដែលអង្គុយទៅហាប់ណែនមានផាសុកភាព អមជាមួយនឹងតាបឡូពណ៏ខ្មៅបង្កប់ជាមួយថ្នេរពណ៍សដែលមើលទៅស៊ីគ្នាមែនទែន លើសពីនេះទៅទៀតក៏មានបន្ទះឈើប្រណិតនៅខាងក្រោមតាបឡូ និងដៃទ្វាទាំងសងខាងផងដែរ ដែលកាន់តែផ្តល់នូវភាពទាក់ទាញ និងប្រណិតភាពថែមមួយកម្រិតទៀត។ លើសពីនេះទៅទៀតរថយន្ត Ford Territory ២០២១ ក៏មានបំពាក់នូវមុខងារក្តៅ ត្រជាក់នៅលើកៅអីផ្នែកខាងមុខទាំងសងខាងដែលអាចធ្វើការសារ៉េបាន ៣ កម្រិតផងដែរ។
ចង្កូតរថយន្ត Ford Territory ជាចង្កូតបូមអេឡិចត្រូនិច ដែលមានភាពធូរងាយស្រួលក្នុងការបើកបរ ហើយនៅលើចង្កូតផ្ទាល់ក៏មានប៊ូតុងជាច្រើន ដែលបំពាក់នូវប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) និងកុងទ័រឌីជីថលម៉ូដថ្មីស្រឡាងទំហំ ១០ អ៉ីងដែលអាចប្តូររូបរាងបាន ៣ជម្រើស៖ Sport, Fashion និង Classic Mode។ ហើយខាងក្នុងរថយន្តមានភ្លើងពណ៏លំអរបានរហូតដល់ ៧ពណ៍ (Ambient Lighting) ដែលផ្តល់នូវសោភ័ណភាពពេលលោកអ្នកធ្វើដំណើរពេលយប់។
ចំណុចពិសេសថ្មីមួយទៀតនោះគឺ អេក្រង់ Touch Screen ជំនាន់ថ្មីរហូតទៅដល់ ១០ អ៉ីងបែងចែកជា ៤ ផ្នែកអាចពង្រីកបង្រួមបាន សម្រាប់បញ្ជាគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់ វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ បន្ថែមពីលើនេះលោកអ្នកក៏អាចភ្ជាប់ផ្ទាល់ជាមួយ Apple CarPlay, Android Auto និង Google Map។ ជាមួយនឹងអេក្រង់ Touch Screen ១០ អ៉ីងជំនាន់ថ្មីនេះលោកអ្នកអាចមើលកាមេរ៉ា ៣៦០ដឺក្រេ បានមួយជុំវិញរថយន្តយ៉ាងត្រជាក់ភ្នែក និងផ្តល់នូវទិន្នន័យរូបភាពច្បាស់ខ្លាំងមែនទែន។ រថយន្តនេះក៏មានរន្ធ USB ២ សម្រាប់សាកថ្មឧបករណ៍អេឡិចត្រូនិចផ្សេងៗ និងប្រព័ន្ធសាកថ្មឥតខ្សែ (Wireless Charging) ផងដែរ។
ចំណុចថ្មីអស្ចារ្យមួយទៀតនោះគឺមាន Mouse សម្រាប់បញ្ជាផ្ទាល់ទៅអេក្រង់ Touch Screen ១០ អុីញ អមជាមួយនឹងប៊ូតុងសម្រាប់គ្រប់គ្រងវិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ ដែលវាជាមុខងារថ្មីមួយទៀតដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ រថយន្ត Ford Territory ២០២១ នេះត្រូវបានបំពាក់មកជាមួយប្រព័ន្ធបន្សុទ្ធខ្យល់កម្រិត PM 2.5 (PM 2.5 Fabric Filter) ដែលប្រព័ន្ធនេះច្រោះយកតែខ្យល់ល្អចូលក្នុងរថយន្តតែប៉ុណ្ណោះ គឺការពារវីរុស បាក់តេរីផ្សេងៗមិនអោយជ្រាបចូលក្នុងរថយន្តបាន។
រថយន្ត Ford Territory ២០២១ បំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយឈានមុខគេរបស់ Ford ដែលមានឈ្មោះថា Ford Co-Pilot 360TM ដែលក្នុងនោះរួមមានដូចជា៖
- ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (T) និងអក្សរ (P) (Active Park Assist System)
- ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេកម្រិតខ្ពស់ (High Definition 360 Degree Camera)
- សេនស័រជំនួយចូលចតរហូតដល់ទៅ ១២ គ្រាប់ (12 Sensors)
- ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង (Blind Spot Information System)
- ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
- ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
- ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)
- ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)
- ប្រព័ន្ធហ្រ្វាំង ABS និងEBD (ABS and EBD)
- ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
- និងប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត។
សម្រាប់តម្លៃនៃរថយន្ត Ford Territory ២០២១ ក្នុងទីផ្សារប្រទេសកម្ពុជាគឺមានតម្លៃពិសេសត្រឹមតែ ៤៩ ៩០០ដុល្លារ តែប៉ុណ្ណោះ ហើយការផ្តល់ជូននេះមានសុពលភាពមុនថ្ងៃសម្ពោធរថយន្តនេះជាផ្លូវការតែប៉ុណ្ណោះ ដូច្នេះសូមបងប្អូនទាំងអស់ប្រញាប់រួសរាន់ឡើង។ ចង់ដឹងថាតើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំងនេះមានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖