ក្រុមហ៊ុន Ford ត្រូវគេរំពឹងថានឹងចាប់ផ្តើមផលិតកម្មនៃរថយន្ត Bronco ម៉ូដែលទ្វារ២ និងទ្វារ៤ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះ នៅឯរោងចក្រ Michigan Assembly Plant របស់ខ្លួន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Ford នឹងចាប់ផ្តើមដំណាក់កាល “Pre Mass Production” ដោយចាប់ផ្តើមផលិតរថយន្ត Bronco រយៈពេល ២សប្តាហ៍ បន្ទាប់មកទើបសម្រាករយៈពេល ២សប្តាហ៍សិន ដើម្បីត្រៀមខ្លួនសម្រាប់ដំណាក់កាល “Phase 1 Mass Production”។
មិនតែប៉ុណ្ណោះ មុនពេលរថយន្តធ្លាក់ដល់ដៃអតិថិជន ក្រុមហ៊ុន Ford ត្រូវគេរំពឹងថានឹងធ្វើការត្រួតពិនិត្យលើរថយន្ត ដើម្បីធានាថាអ្វីគ្រប់យ៉ាងត្រឹមត្រូវតាមស្តង់ដារ។
គួរឲ្យដឹងថា រថយន្ត Ford Bronco ស៊េរីឆ្នាំ២០២១ មានតម្លៃចាប់ពី ២៨ ៥០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែអតិថិជននឹងត្រូវចំណាយលុយលើសនេះ ដើម្បីទិញ Option ផ្សេងៗ៕