ឡើងកាន់តំណែងភ្លាម លោក Koji Sato ដាក់គោលដៅលក់រថយន្តអគ្គិសនីឲ្យបាន ១,៥ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦

[បរទេស] កាលពីពេលថ្មីនេះៗ នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Toyota លោក Koji Sato បានធ្វើការប្រកាសថា មានបំណងចង់លក់រថយន្តអគ្គិសនីចំនួនឲ្យបាន ១,៥ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦ ជាមួយនឹងការដាក់បង្ហាញចេញបន្ថែមនៅរថយន្តអគ្គិសនីជំនាន់ថ្មីច្រើនជាង ១០ ម៉ូដែល ។

Toyota ចាប់ផ្តើមយុទ្ធសាស្រ្តអគ្គិសនីថ្មី ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិថ្មី Koji Sato ដែលបានជំនួសលោក Akio Toyoda កាលពីថ្ងៃទី ១ ខែមេសា ខណៈដែលក្រុមហ៊ុនគ្រោងនឹងបន្តផ្តល់រថយន្តជាមួយនឹងខ្សែថាមពលផ្សេងៗគ្នា និងបានផ្តោតលើការអភិវឌ្ឍន៍ទៅលើអាគុយសម្រាប់រថយន្តអគ្គិសនីទាំងអស់ ។ Toyota មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ប៉ុន្តែគំរូរថយន្តអគ្គិសនីនាពេលខាងមុខរួមមាន Tacoma EV, Crown EV និង bZ Compact SUV ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ លោក Hiroki Nakajima អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Toyota បានគូសបញ្ជាក់អំពីផែនការរបស់ក្រុមហ៊ុនសម្រាប់រថយន្តអគ្គិសនី (BEV) ជំនាន់ថ្មីរបស់ខ្លួន ដែលគ្រោងនឹងចេញលក់នៅក្រោយឆ្នាំ ២០២៦ នឹងបំពេញបន្ថែមចម្ងាយការបើកបរដ៏គួរឲ្យភ្ញាក់ផ្អើរ ហើយលោកបានកត់សម្គាល់ថារថយន្តអគ្គិសនីក្រោយនឹងផ្តល់ជូនការរចនានិងការបើកបររបស់ពួកគេនឹងគួរឱ្យចាប់អារម្មណ៍។ បន្ថែមពីនេះ ក្នុងការប្រកាសនេះ ក្រុមហ៊ុន Lexus ក៏បានដាក់បង្ហាញចេញនៅគំររថយន្តអគ្គិសនីរបស់ខ្លួនផងដែរ

ក្រុមហ៊ុនរថយន្តយក្សរបស់ជប៉ុនក៏បាននិយាយអំពីប្រព័ន្ធប្រតិបត្តិការ Arene ថ្មីសម្រាប់រថយន្តអគ្គិសនីជំនាន់ក្រោយ ដែលនឹងគាំទ្រប្រព័ន្ធ OTA ផងដែរ។ បន្ថែមពីលើការផ្តោតលើរថយន្តអគ្គិសនី ក្រុមហ៊ុន Toyota នឹងបន្តអភិវឌ្ឍរថយន្តកូនកាត់ Hybrid ដែលមានប្រសិទ្ធភាព និងតម្លៃសមរម្យជាងមុន ក៏ដូចជារថយន្ត Plug-in hybrid និងរថយន្តដើរដោយថាមពលចំហាយទឹកទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម