Ford លក់កូនឡានភីកអាប់ Maverick ដាច់ខ្លាំងជាងគូប្រជែងពីរដង

[ទីផ្សារបរទេស] រយៈពេល៦ខែដំបូងនៃឆ្នាំ២០២២នេះ ត្បិតថា​ប្រឈមមុខនឹងបញ្ហាសង្វាក់ផ្គត់ផ្គង់ ប៉ុន្តែ Ford អាច​លក់​រថយន្តភីកអាប់​ខ្នាតតូច Maverick បានរហូតដល់ ៣៨ ៧៥៣គ្រឿង ដែល​ច្រើន​ជាង​គូ​ប្រជែងពីរដងឯណោះ។

គូប្រជែង​ខ្លាំងក្លាបំផុតរបស់ Ford Maverick ដែលជារថយន្ត Hyundai Santa Cruz នោះ អាច​លក់​ចេញ​បាន​សរុប ១៨ ២០៣​គ្រឿង ក្នុងរយៈពេល​ប្រាំមួយខែដំបូងនៃឆ្នាំ២០២២នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រឡេកមើលទីផ្សាររថយន្តភីកអាប់ខ្នាតតូចជារួមឃើញថា Maverick កាន់កាប់ចំណែក ៦៧% ខណៈដែល Hyundai Santa Cruz កាន់កាប់​ចំណែក ៣៣%។

គួរដឹងថា Maverick និង Santa Cruz ត្បិតថាជាគូប្រជែងគ្នា ប៉ុន្តែតម្លៃមាន​កម្រិតខុសគ្នាគួរសម ដោយ Maverick មាន​តម្លៃ​ធូរថ្លៃបំផុតគឺចាប់ពី ២០ ៩៩៥ដុល្លារ ចំណែកឯ​រថយន្ត Santa Cruz របស់ Hyundai មាន​តម្លៃ​ចាប់ពី ២៤ ៤៤០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម