GAC Toyota បញ្ចេញម៉ូដែលពិសេស Toyota Wildlander Knight តម្លៃចាប់ពី ៣មុឺនដុល្លារ ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Toyota Wildlander Knight Special Edition ដោយមាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជា​មួយនឹងតម្លៃលក់ក្នុងប្រទេសចិនចាប់ពី ៣០ ៧៣១ ដុល្លារ ដល់ ៣៧ ១៥២ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត GAC Toyota Wildlander Knight Edition ផ្តោតលើការបន្ថែមឈុតតួពណ៌ខ្មៅ ភ្ជាប់មកជាមួយចង្កៀងមុខ platinum bronze LED អំពូលបំភ្លឺពេលថ្ងៃ LED ចង្កៀងក្រោយប្រភេទ LED ពណ៌ខ្មៅ ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ពណ៌ខ្មៅ។ ជាមួយគ្នានេះ ម៉ូដែល Knight Edition នឹងមាន ៣ ពណ៌គឺ Crystal Black, Platinum White Pearl និង Platinum White Pearl-Black។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានពីរពណ៌សម្រាប់ជ្រើសរើសគឺ Knight Black និង Moonlight Grey សម្រាប់តែម៉ូដែល Special Edition ដោយកៅអីអ្នកបើកបរដែលអាចលៃតម្រូវថាមពលបាន ១០ ទិសដៅ កុងទ័រព័ត៌មាន TFT ទំហំ ៧ អ៊ីញ អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ១០ អ៊ីញជាមួយនឹងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ ប្រព័ន្ធពហុព័ត៌មាន Entune 3.0 គាំទ្រមុខងារ Apple CarPlay និង Android Auto, ប្រព័ន្ធ Amazon Alexa និងឧបករណ៍បំពងសំឡេងម៉ាក JBL ៦ចំនុច ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ម៉ូដែលពិសេសមានម៉ាស៊ីន ២ជម្រើសរួមមាន៖ ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៦៩​ សេះ និងកម្លាំងរមួល ២០៩​ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT១០វគ្គ និងម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Hybrid ទំហំ ៤ ស៊ីឡាំង​ ផលិតកម្លាំងបាន ១៧៥​ សេះ និងកម្លាំងរមួល ២២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ​ E-CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម