Geely បង្ហាញស្ថានីយដោះដូរអាគុយប្រើពេល ១នាទី ជាមួយផែនការបង្កើតចំនួន ៥ ០០០ស្ថានីយត្រឹមឆ្នាំ ២០២៥

Geely បានចាប់ផ្តើមចូលខ្លួនប្រគួតប្រជែងជាមួយ Nio អំពីការបង្កើតឡើងនូវស្ថានីយដោះដូរអាគុយប្រើពេល ១នាទីរបស់ខ្លួន ជាមួយផែនការបង្កើតស្ថាននីយអោយបាន ៥ ០០០ស្ថានីយនៅត្រឹមឆ្នាំ ២០២៥។

Geely និយាយថាខ្លួនបានចាប់ផ្តើមស្រាវជ្រាវលើបច្ចេកវិទ្យាផ្លាស់ប្តូរអាគុយ ក្នុងឆ្នាំ២០១៧ ព្រមទាំងបានចុះឈ្មោះកម្មសិទ្ធក្នុងខែមិថុនា ឆ្នាំ២០២០ និងបានចាប់ផ្តើដំណើរការវានៅខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងឆុងឈីង (Chongqing)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ E-Energee Service គឺកំណត់សម្រាប់រថយន្តតាក់ស៊ីរបស់ Geely គឺ Caocao។ ខណៈពេល Geely ពុំទាន់បង្ហាញពីផែនការថាសម្រាប់តែរថយន្តតាក់ស៊ីរបស់ខ្លួន ឬក៏អតិថិជនឯកជនក៏អាចប្រើប្រាស់បាន។

ចំពោះភាពខុសគ្នារវាងស្ថានីយរបស់ Nio គឺជាយីហោប្រណិតមួយ ដោយស្ថានីយរបស់គេប្រើពេល ៣-៦នាទីដើម្បីធ្វើការផ្លាស់ប្តូរ រីឯ Geely បាននិយាយថាស្ថានីយខ្លួនប្រើពេលត្រឹម ១នាទីប៉ុណ្ណោះក្នុងការផ្លាស់ប្តូរអាគុយ ជាមួយភាពជាក់លាក់ខ្ពស់នៃបច្ចេកវិទ្យា AI។

Geely គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ ជាមួយផែនការនៃការបង្កើតស្ថានីយផ្លាស់ប្តូរចំនួន ១០០ស្ថានីយនៅភាគខាងត្បូងទីក្រុងឆុងឈីង (Chongqing) ក្នុងឆ្នាំនេះ មុនពេលបង្ហាញអំពីរោងចក្រផលិតរថយន្តអគ្គិសនីនៅលើទីផ្សារផ្សេងៗទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម