[ទីផ្សារបរទេស] ក្រុមហ៊ុន GM បានប្រកាសថានឹងសាងសង់រោងចក្រថាមពលថ្មសម្រាប់រថយន្តអគ្គិសនីជំនាន់ថ្មីនៅទីក្រុង Lansing រដ្ឋ Michigan សហរដ្ឋអាមេរិក។
សម្រាប់អគ្គិសនីជំនាន់ថ្មីរបស់ក្រុមហ៊ុន GM នឹងត្រូវបានបង្កើតឡើងដោយផ្អែកលើគ្រោងឆ្អឹង Altium ដែលជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រផលិតរថយន្ត អគ្គិសនី (EV) របស់ GM។ បន្ថែមនេះពីលើស្ថាបត្យកម្មយានយន្តទូទៅគ្រោងឆ្អឹង Artium រួមបញ្ចូលនូវសមាសធាតុដូចជាកោសិកាថ្ម ម៉ូឌុលថ្ម កញ្ចប់ថ្ម Drive unite ម៉ូទ័រអគ្គិសនី និងគ្រឿងអេឡិចត្រូនិចរួមបញ្ចូលគ្នា ដែលបង្កើតជាមូលដ្ឋាននៃការផលិតអគ្គិសនី (EV)។
តាមរយៈគ្រោងឆ្អឹង Altium ក្រុមហ៊ុន GM កំពុងបន្តការផ្លាស់ប្តូរជាយុទ្ធសាស្រ្តនៅក្នុងខ្សែសង្វាក់ផលិតកម្មនៅទូទាំងបណ្តាញនៃរោងចក្រដំឡើងរថយន្តរបស់ខ្លួន។ ជាមួយនឹងភាពបត់បែនបែបនេះ ទោះបីជាការជួសជុលបន្ថែមទៀតត្រូវបានអនុវត្តនៅរោងចក្រដំឡើងក៏ដោយ វានឹងអាចកាត់បន្ថយការវិនិយោគដើមទុន និងឆ្លើយតបកាន់តែមានប្រសិទ្ធភាព។
រោងចក្រថ្មីនេះនឹងក្លាយជារបស់ Altium Cell ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន GM និង LG Energy Solutions ការវិនិយោគនេះមានទឹកប្រាក់ចំនួន ២,៦ ពាន់លានដុល្លារក្នុងការសាងសង់។
ក្រុមហ៊ុន GM បានរំពឹងថាអាគុយ Altium នឹងមានសមត្ថភាពផ្ទុកពី ៥០ ទៅ ២០០គីទ្បូវ៉ាត់ ដែលអាចអោយរថយន្តបើកបរបានចម្ងាយ ៧២៤ គីទ្បូម៉ែត្រ ឬច្រើនជាងនេះនៅពេលសាកពេញ និងបង្កើនល្បឿនអតិបរមាពី 0 ទៅ ៩៦គីទ្បូម៉ែត្រក្នុងរយៈពេល ១ ត្រឹមតែ 3 វិនាទី៕
ប្រភព៖ response.jp