[បរទេស] យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុន Honda បានប្តេជ្ញាចិត្តក្នុងការវិនិយោគរបស់ខ្លួនទ្វេដងលើផ្នែករថយន្តអគ្គិសនី និងផ្នែក software នៅចំនួនទឹកប្រាក់ប្រមាណជិត ៦៥ ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំ នៅចុងឆ្នាំ ២០៣០ ចំនួនដល់ទៅ ៧ម៉ូដែល ។
លោក Toshihiro Mibe នាយកប្រតិបត្តិក្រុមហ៊ុន Honda បានបញ្ជាក់ថា ក្រុមហ៊ុនរថយន្តជប៉ុនគ្រោងនឹងចំណាយប្រាក់សរុបចំនួន ១០ ០០០ ពាន់លានយ៉េន (ស្មើនឹងប្រហែល ៦៤,២៣6ពាន់លានដុល្លារអាមេរិក) ដើម្បីដំណើរការការអភិវឌ្ឍន៍អគ្គិសនី និងបង្កើតកម្មវិធីសម្រាប់រថយន្តអគ្គិសនីជាបន្ទាន់ ជាចំនួនទ្វេដងនៃចំនួនដែល Honda បានសន្យាក្នុងខែមេសា ឆ្នាំ ២០២២។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Honda ក៏មានបំណងកាត់បន្ថយការចំណាយលើការទិញអាគុយនៅអាមេរិកខាងជើងឲ្យបានជាង ២០% នៅឆ្នាំ ២០៣០ ខណៈពេលដែលកាត់បន្ថយការចំណាយលើការផលិតរថយន្តអគ្គិសនីប្រហែល ៣៥%។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តធំរបស់ប្រទេសជប៉ុននេះ កំពុងប្រឈមមុខនឹងការលំបាកជាច្រើននៅក្នុងផ្នែករថយន្តអគ្គិសនី នៅពេលដែលដៃគូប្រកួតប្រជែងជាច្រើននៅក្នុងទីផ្សារបង្កើនល្បឿននៃការប្រើប្រាស់អគ្គិសនី។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Honda ក៏ប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុមហ៊ុន Tesla និងក្រុមហ៊ុនផលិតរថយន្តចិនមួយចំនួនទៀត រួមទាំងក្រុមហ៊ុន BYD ផងដែរ ៕