Honda និង Sony អាចចាប់ដៃគ្នាបង្កើតក្រុមហ៊ុនឡានអគ្គិសនី

[ទីផ្សារបរទេស] ខណៈដែល​គម្រោងការរថយន្តរបស់ក្រុមហ៊ុន Apple នៅមិនទាន់ច្បាស់លាស់ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ជប៉ុន Sony កំពុងតែឈាន​ដល់ការស្វែងរកជំនួយពីក្រុមហ៊ុន Honda ក្នុងការផលិតរថយន្តអគ្គិសនី។

Honda និង Sony បានប្រកាសអំពីផែនការរបស់ពួកគេក្នុងការបង្កើតក្រុមហ៊ុនរួមគ្នាដើម្បីផលិតរថយន្តអគ្គិសនី កាលពីខែ​មីនា។ ពេល​នេះ​ក្រុមហ៊ុនទាំងពីរបានយល់ស្របថា​ក្រុមហ៊ុនរួមគ្នានេះនឹងប្រសើរជាងប្រសិនបើជាក្រុមហ៊ុនមួយដែលឯករាជ្យ ដោយ​មិន​គួរស្ថិត​ក្រោម Sony ឬ Honda នោះឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្អែកតាមការប្រកាសកន្លងមក ផែនការរបស់ក្រុមហ៊ុនគឺ​ចង់ផលិត និងលក់រថយន្តអគ្គិសនីឲ្យបានត្រឹមឆ្នាំ ២០២៥។ ក្នុងនោះ Honda ត្រូវ​ទទួលរ៉ាប់រងលើការផលិតរថយន្តនៅរោងចក្រមួយរបស់ខ្លួន ចំណែកឯ Sony ជាអ្នកអភិវឌ្ឍន៍ និងផ្ដល់ជាគ្រោងឆ្អឹងដល់​ការ​ផលិត។

គួរដឹងថា Sony បានប្រកាសចេញរថយន្តអគ្គិសនី Concept ចំនួនពីររួចមកហើយ ដោយមួយឈ្មោះថា Vision-S Sedan និងមួយទៀតឈ្មោះថា Vision-S SUV។ រថយន្តទាំងពីរនេះ បង្កើតឡើងក្រោមកិច្ចសហការជាមួយ​ក្រុមហ៊ុនធំៗដូចជា Magna Steyr, Bosch, ZF, Continental, Nvidia និង Qualcomm ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម