Honda នឹងឈប់ផលិតឡានអគ្គិសនីម៉ូដែល Clarity

ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្ត Clarity កាលពីឆ្នាំ២០១៥ ដែលវាមានទាំងជម្រើស Plug-in Hybrid, ប្រើអគ្គិសនីសុទ្ធ និងប្រើអ៊ីដ្រូហ្សែន ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ រថយន្តនេះបានលក់ដាច់ត្រឹមតែ ២០ ១៧៤គ្រឿងប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៨ ហើយបានធ្លាក់ចុះមកសល់ត្រឹម ៤ ២១៥គ្រឿងនៅឆ្នាំ២០១៩។ ចំនួននេះគឺតិចខ្លាំងមែនទែន សូម្បីតែរថយន្ត Honda Insight ដែលលក់មិនដាច់នោះ ក៏លក់បានលើសចំនួននេះដល់ទៅ ៤ដងឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយសារតែមូលហេតុនេះហើយ ទើបក្រុមហ៊ុន Honda សម្រេចចិត្តប្រកាសឈប់ផលិតវាតែម្តង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបាននិយាយថា “យើងកំពុងវិវត្តយុទ្ធសាស្រ្តរបស់យើងដោយផ្តោតលើការបង្កើនការប្រើប្រាស់ប្រព័ន្ធ Hybrid ពីរម៉ូទ័ររបស់យើងទៅជាម៉ូដែលស្នូល មុនការដាក់បង្ហាញរថយន្តអគ្គិសនីរបស់យើងនៅឆ្នាំ ២០២៤”។

តាមរយៈយុទ្ធសាស្រ្តនេះ Honda នឹងបញ្ឈប់ការផលិតរថយន្ត ការផលិតរថយន្តClarity Plug-in Hybrid និង Clarity Fuel Cell នៅក្នុងខែសីហា ឆ្នាំ ២០២១ តែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម