Honda បានប្រកាសថានឹងឈប់លក់រថយន្តម៉ាស៊ីនម៉ាស៊ូតនៅអឺរ៉ុប នៅត្រឹមឆ្នាំ ២០២១ ដោយផ្ដោតលើរថយន្ត Hybrid និងអគ្គិសនីវិញ។
ការសម្រេចចិត្តនៃការឈប់លក់រថយន្តម៉ាស៊ូតរបស់ Honda គឺដោយសាររថយន្តម៉ាស៊ូតរបស់ខ្លួនថយចុះតម្រូវការនៅអឺរ៉ុប និងការរឹតបន្តឹងលើកម្រិតសាយភាយឧស្ម័នពុលនៅអឺរ៉ុបផងដែរ។
ការចុះផ្សាយរបស់ Reuters បានឲ្យដឹងថាក្រុមហ៊ុនជប៉ុននេះមានគោលដៅយូរអង្វែងក្នុងការផលិតរថយន្តមានភ្ជាប់ជាមួយកម្លាំងអគ្គិសនី (ប្រភេទ Hybrid) និងរថយន្តអគ្គិសនីសុទ្ធ ឲ្យបានចំនួន ២/៣ នៃសែស្រឡាយរថយន្តរបស់ខ្លួននៅត្រឹមឆ្នាំ ២០៣០៕