ក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវគម្រូរថយន្តប្រភេទ Compact SUV ថ្មី ក្នុងកម្មវិធីពិពណ៌រថយន្ត GLLAS ឆ្នាំ២០២១ ក្នុងប្រទេសឥណ្ឌូនេស៊ី។ គម្រូរថយន្តនេះ ត្រូវបានអោយឈ្មោះថា Honda RS ដោយវានឹងត្រូវចូលផលិកម្ម ក្នុងការផលិតគ្រឿងដំបូង នាពេលប៉ុន្មានខែខាងមុខ។
គំរូរថយន្ត Compact SUV ៥កៅអីនេះ មានប្រវែងសរុប ៤,៣ម៉ែត្រ ដូចគ្នានឹងរថយន្ត Kia Seltos និង Hyundai Creta។ រីឯការរចនា វាមានការឌីស្សាញបែបស្ព័រ និងទាក់ទាញខ្លាំង ជាមួយចង្កៀងខាងមុខរាងស្លីម អមដោយអំពូលបំភ្លឺពេលថ្ងៃ អូសមកដល់ប៉ាណាប្រភេទក្រូមនៅចំកណ្តាល។ បន្ថែមជាមួយដៃទ្វាប្រភេទក្រូម, ស្រោមកញ្ចក់ពណ៌ខ្មៅ និងចង្កៀងក្រោយ LED រូបរាងស្លីមដូចផ្នែកខាងមុខ។
គួរបញ្ជាក់ផងដែរថា រថយន្តនេះនឹងដំណើរជាមួយម៉ាស៊ីនដូចគ្នានឹងរថយន្ត Honda City ជំនាន់ទី១១ដែរ ដោយដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំង ១.៥លីត្រ និងបច្ចេកវិទ្យា mild-hybrid។ ដែលអាចផលិតកម្លាំងបាន ១២១សេះ និងកម្លាំងរមួល ១៤៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦វគ្គ ឬ CVT៕