ប្រើពេលជិត៥ឆ្នាំ Bugatti ផលិតឡាន Chrion បាន៣០០គ្រឿង

រថយន្ត Bugatti Chiron គឺមានផលិតតែ៥០០គ្រឿងប៉ុណ្ណោះនៅលើលោកនេះ ហើយមកទល់ពេលនេះរថយន្តទី៣០០ បានធ្វើដំណើរចេញពីរោងចក្រនៅប្រទេសបារាំង រយៈពេលប្រមាណជិត ៥ឆ្នាំ បន្ទាប់ពីការផលិតរថយន្តនេះបានចាប់ផ្ដើមជាផ្លូវការ។

រថយន្តទី៣០០នេះគឺជាម៉ូដែល Chiron Pur Sport ដែលរចនាបថរបស់រថយន្តនេះត្រូវបានកុម្ម៉ង់ជាពិសេសពីសំណាក់ម្ចាស់របស់វាដោយគេបានជ្រើសរើសយកពណ៌ Nocturne black ជាពណ៌គោលផ្នែកខាងក្រៅ លាយឡំនឹងពណ៌ Grey Carbon លើផ្ទាំងប៉ាណាមុខ និងពណ៌ Gun Powder ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅផ្នែកខាងក្នុងវិញមានការប្រើប្រាស់ពណ៌ Beluga Black លើស្បែក, ពណ៌ Alcantara និងពណ៌ Gris Rifale ចម្រុះគ្នាផងដែរ។

រថយន្ត Chiron Pur Sport មានដំណើរការដោយម៉ាស៊ីន Quad-Turbo ចំណុះ ៨,០លីត្រ ១៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៤៧៩សេះ អាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេលត្រឹម ២,៣វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម