ឡានអគ្គិសនី ២ម៉ូឌែលរបស់ Honda ត្រៀមបង្ហាញខ្លួនផ្លូវការនៅប្រទេសចិន ថ្ងៃទី ១៨នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការប្រកាសត្រៀមបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មី ២ម៉ូឌែលរបស់ខ្លួនគឺ e:NS1 និង e:NP1 សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន នាថ្ងៃទី ១៨ ខែមីនានេះ ជាមួយតួរលេខនៃការសាកថ្មពេញម្តងអាចបើកបរបានចម្ងាយប្រហែល ៥១០គីឡូម៉ែត្រ។

សម្រាប់រថយន្តអគ្គិសនីទាំងពីរនេះមានទំហំសរុបវែង ៤ ៣៩០មម, ទទឹង ១ ៧៩០មម, កម្ពស់ ១ ៥៦០មម និងប្រវែងគម្លាតកង់ ២ ៦១០មម។ ហើយរថយន្តអគ្គិសនីនេះទទួលបានការអភិវឌ្ឍន៍ដោយរូបរាងស្រដៀងគ្នាទៅនឹង Honda HR-V ប្រភេទ Crossover ដែលនៅក្រោមការឌីហ្សាញរបស់ E:N ដែលមិនធ្លាប់បានធ្វើពីមុខមកជាមួយនឹងការបំពាក់ប៉ាណាខាងមុខបិទជិត និងចង្កៀងមុខរស្តើងជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែលផ្នែកខាងក្នុងបានបំពាក់ដោយអេក្រង់ធំចំកណ្តាលទំហំ ១២,៥អ៊ីញ និងកុងទ័រឌីជីថល LCD ទំហំ ១០,២៥អ៊ីញ ។ លើសពីនេះក៏មានប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING 360 និងប្រព័ន្ធរុករក Honda Connect ជាមួយនឹងឧបករណ៍ជំនួយសំលេង AI នៃការអប់ដេត OTA តាមរយៈប្រព័ន្ធអ៊ីនធឺណិត និងមានមុខងារផ្សេងៗជាច្រើនទៀត។

ចំពោះផ្នែកថាមពលនៃរថយន្តអគ្គិសនីទាំងពីរនេះបានបំពាក់នូវម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំង ១៨២សេះ និងកម្លាំងរមួល ៣១០ ជាមួយនឹងអាគុយថ្មីប្រភេទ Ternary Lithium មានទំហំ ១៤១ គីទ្បូវ៉ាត និងទំហំ ១៨៣ គីទ្បូវ៉ាត់ ដោយអាចបើកបរបានចម្ងាយ ៥១០ ជាមួយការសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម