[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត All-new Honda Accord ស៊េរីឆ្នាំ ២០២៤ ជំនាន់ទី ១១ ជាមួយការផ្លាស់ប្តូរថ្មីទាំងស្រុង នឹងជារថយន្ត Honda របស់ប្រទេសជប៉ុនដំបូងគេដែលបានបំពាក់នៅបច្ចេកវិទ្យា Google Built-in គ្រោងនឹងចេញលក់ជាផ្លូវការនៅប្រទេសជប៉ុនចុងឆ្នាំនេះ ។
ទាក់ទងទៅការរចនា Honda ACCORD គឺដូចគ្នាទាំងស្រុងទៅនឹងម៉ូដែលរបស់សហរដ្ឋអាមេរិក បំពាក់ដោយប៉ាណាមុខរាងជាសំណាញ់ ចង្កៀងមុខ-ក្រោយប្រភេទ Full-LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៉ីញ និងអេក្រង់បង្ហាញលើកញ្ចក់ទំហំ ១១,៥ អ៉ីញ ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Google Built-in ដែលអាចប្រើប្រាស់មុខងារ Google Assistan Google Map និង Google play ផងដែរ ។ លើសពីនេះ Honda ACCORD គឺជារថយន្ត Honda ដំបូងគេក្នុងប្រទេសជប៉ុន ដែលបំពាក់ជាមួយនឹង Experience Selection Dial ដែលអាចគ្រប់គ្រងមុខងារផ្សេងៗបានដូចជាម៉ាស៊ីនត្រជាក់ ប្រព័ន្ធកម្សាន្ត ភ្លើងលម្អជាដើម។
សម្រាប់ Honda ACCORD របស់ជប៉ុន ផ្តល់ជូនតែម៉ាស៊ីនកូនកាត់ Hybrid ប៉ុណ្ណោះ ដែលធ្វើការរួមគ្នាជាមួយម៉ាស៊ីនប្រភេទ Atkinson-cycle ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង និងផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ៕