Honda Civic Type R ២០២៣ នឹងចូលរួមកម្មវិធី Tokyo Auto Salon ជាមួយរូបរាងបិទបាំង

ក្រុមហ៊ុន Honda នឹងនាំយករថយន្ត Civic Type R ជំនាន់ថ្មីទៅកាន់ Tokyo Auto Salon ខែមករានេះ ប៉ុន្តែម៉ូដែលនេះនឹងរក្សាភាពពិសេសរបស់វាជាមួយស្ទីកគ័របិទបាំងខ្លួន។ នេះ​នឹង​ជា​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ដំបូង​នៃប្រភេទ hatchback ​ក្នុង​ទម្រង់​គំរូ​មុន​ពេល​ដែល​​បាន​គេ​បញ្ជាក់​ថា​នឹង​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ ២០២២។

រថយន្តនេះមានការរចនាឡើងវិញកញ្ចប់ aero package ដែលរួមានកាងធ្លាក់, កាងខ្យល់ខាងក្រោយធំ និងបំពង់ស៊ីមាំងក្រោយនៅចំកណ្តាល ៣​ ជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្ត Civic Type R ត្រូវបានប្រទះឃើញនៅ Nurburgring ក្នុងប្រទេសអាល្លឺម៉ង់ ខណៈប៉ុន្មានសបា្តហ៏មុន Honda បានផ្តល់នូវទិដ្ឋភាពអំឡុងពេលធ្វើការសាកល្បងនៅ Suzuki ក្នុងប្រទេសជប៉ុន ដោយម៉ូដែលនេះនឹងព្យាយាមយកមកវិញនូវកំណត់ត្រានៃអ្នកកាន់តំណែងមុនរបស់ខ្លួន ដោយទទួលបានងារជាស្តេចនៃ FWD hot hatches ។

រថយន្ត Civic Type R រំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនចំណុះ ២.០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៣១០ សេះ និងកម្លាំងរមួល ៤០០ ញូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខដៃ ៦វគ្គ ដែលបញ្ចូនថាមពលទៅកាន់កង់មុខ។ ជំនាន់ថ្មីនឹងនាំមកនៅថាមពលកាន់តែច្រើន ដើម្បីរក្សាភាពប្រកួតប្រជែង ខណៈដែលគ្រោងឆ្អឹង និងគ្រឿងអេឡិចត្រូនិចដែលបានធ្វើឱ្យប្រសើរឡើងនឹងធ្វើឱ្យវាកាន់តែលឿន។

អ្នកទស្សនានៅ Tokyo Auto Salon នឹងអាចឃើញគំរូ Civic Type R ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមករា ខណៈការបង្ហាញខ្លួនជាផ្លូវការនៃ Civic Performance-focused គឺគ្រោងនឹងធ្វើឡើងនៅពេលក្រោយក្នុងឆ្នាំ ២០២២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម