Honda Civic Type R ឆ្នាំ២០២០ ចេញហើយ ថែមពណ៌ខៀវថ្មី លេចខ្លាំង!

ក្រោយពីដាក់បង្ហាញជាផ្លូវនៅក្នុងកម្មវិធី Tokyo Auto Salon កាលពីខែមុន ឥឡូវនេះក្រុមហ៊ុន Honda បានបង្ហាញរថយន្ត Civic Type R ស៊េរីឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក ក្នុងកម្មវិធី Chicago Auto Show។

រថយន្ត Honda Civic Type R ថ្មីនេះមិនខុសពីស៊េរីមុនប៉ុន្មានឡើយ ប៉ុន្តែបានកែកុនផ្នែកខាងមុខ ដូចជា ប៉ាណា និងជួយឲ្យប្រព័ន្ធស្អំម៉ាស៊ីនកាន់តែប្រសើរជាងមុន។ ជាមួយគ្នានេះ វាក៏បានបន្ថែមពណ៌ថ្មី ហៅថា Boost Blue ដែលមើលទៅពិតជាទាក់ទាញមែនទែន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលទៅមើលខាងក្នុងកាប៊ីនវិញ វាប្រើដៃចង្កូតកាំម្ញីថ្មី រំលេចដោយថ្នេរដេរយ៉ាងស្រស់ស្អាត។ មិនតែប៉ុណ្ណោះ Type R ថ្មីក៏បំពាក់ប្រព័ន្ធជំនួយការបើកបរ Honda Sensing មកផងដេរ ដោយក្នុងនោះរួមមានមុខងារដូចជា Forward Collision Warning, Lane Departure Warning, Collision Mitigation Braking, Road Departure Mitigation និង Lane Keeping Assist ជាដើម។

Honda Civic Type R ឆ្នាំ២០២០ ប្រើម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០៦សេះ ប្រើប្រអប់លេខដៃ ៦វគ្គ និងប៉ុងមួយវិលកង់មុខ។ វានឹងចេញលក់នាពេលឆាប់ៗខាងមុខ ខណៈតម្លៃនឹងត្រូវប្រកាសនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម