[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការបង្ហាញចេញពីតម្លៃរបស់ Honda Civic Type R ស៊េរីឆ្នាំ ២០២៣ ដែលនឹងមានតម្លៃលក់ចាប់ពី ៤៣ ៩៩០ ដុល្លារ ដោយថ្លៃជាងម៉ូដែលមុន ៥ ០០០ ដុល្លារ។
ម៉ូដែលថ្មីនេះអះអាងថា ទទួលបានការកែលម្អជាច្រើន រួមទាំងម៉ាស៊ីន ដែលអាចផលិតកម្លាំងបាន ៣១៥ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ច្រើនជាងម៉ូដែលមុន ៩ សេះ និងកម្លាំងរមួល ២០ ញ៉ូតុនម៉ែត្រ។ ក្នុងនោះ Honda បន្ថែមថា ចំពោះម៉ាស៊ីន turbocharger ដែលបង្កើតសម្ពាធ លំហូរខ្យល់កើនឡើង និងប្រព័ន្ធផ្សងដែលមានប្រសិទ្ធភាពជាងមុន ថាមពលដែលម៉ាស៊ីនបង្កើតអាចត្រូវបានឆ្លើយតមទៅលើផ្លូវកាន់តែមានប្រសិទ្ធភាព។
សម្រាប់ម៉ូដែលនេះ ការសន្សំសំចៃប្រេងរបស់រថយន្ត Civic Type R ស៊េរីឆ្នាំ ២០២៣ ត្រូវបានវាយតម្លៃដោយអង្គភាព EPA សម្រាប់នៅទីក្រុងកម្រិតស៊ីប្រេង ១០លីត្រ/១០០ គីឡូម៉ែត្រ, សម្រាប់លើផ្លូវ highway កម្រិតស៊ីប្រង ៨លីត្រ/១០០ គីឡូម៉ែត្រ ។
ទន្ទឹមនឹងនេះ ម៉ូដែលថ្មីនេះ ក៏បានបន្ថែមនៅប្រវែងគន្លាតកង់មុខ-ក្រោយវែងជាងមុន ដែលធ្វើឲ្យការបើកបរកាន់តែរលូន និងស្ថេរភាពកាន់តែច្រើនក្នុងល្បឿនលឿន។ ជាមួយនឹងផ្នែកខាងមុខធំជាងមុន និងប្រព័ន្ធ suspension ត្រូវបានកែសម្រួលឡើងវិញ ក្នុងនោះ រថយន្ត Civic Type R ស៊េរីឆ្នាំ ២០២៣ ក៏អះអាងថានឹងផ្តល់នៅដៃចង្កូតកាន់តែប្រសើរផងដែរ។
បន្ថែមពីនេះ ហ្រ្វាំង brake booster ក៏បានត្រូវបានកែសំរួលឡើងវិញ ហើយហ្រ្វាំង Calipers បានផ្លាស់ប្តូរដើម្បីកាត់បន្ថយទំងន់ផងដែរ។ ខណៈដែរ ប្រព័ន្ធស្អុំហ្វ្រាំង Brake Cooling ក៏ត្រូវបានកែលម្អផងដែរ ដើម្បីផ្តល់ឲ្យអ្នកបើកបរកាន់តែមានទំនុកចិត្ត។
ជាមួយនឹងម៉ូដែលថ្មីនេះ បានមកដល់ហាងចែកចាយជាមួយពណ៌ចំនួន ៥ ប៉ុណ្ណោះរួមមាន៖ ពណ៌ស Championship White (ប្រភេទ R ផ្តាច់មុខ), ក្រហម (Rallye Red), ខៀវ Boost Blue, ខ្មៅ (Crystal Black Pearl) និងពណ៌ប្រផេះ Sonic Grey Pearl ៕