[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ ដែលបានបំពាក់ជាមួយ Honda Sensing 360 ថ្មី បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំតំបន់អឹរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត all-new Honda CR-V ស៊េរីឆ្នាំ ២០២៣ បានទទួលពិន្ទុទៅលើការ៖
- ការពរអ្នកដំណើរពេញវ័យចំនួន ៨៥ ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៨៦ ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៩ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨០ ភាគរយ
សម្រាប់ការធ្វើតេស្តបុកប៉ះបានទទួលពិន្ទុទៅលើការ៖
- ការធ្វើតេស្តបុកប៉ះផ្នែកខាងមុខ ៥០ភាគរយ ក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង
- ការធ្វើតេស្តបុកប៉ះផ្នែកទទឹងខាងមុខក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង
- ការធ្វើតេស្តបុកប៉ះនៅផ្នែកចំហៀងក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង
- ការធ្វើតេស្តបុកជាមួយបង្គោលរឹងក្នុងល្បឿន ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង
គួរឲ្យដឹងថា ប្រព័ន្ធសុវត្ថិភាព Honda Sensing 360 ថ្មីរបស់រថយន្ត CR-V នេះ រួមបញ្ចូលមុខងារជាច្រើនដូចជា កាមេរ៉ា ៩០ដឹក្រេថ្មី ប្រព័ន្ធរ៉ាដា ១២០ ដឹក្រេ ប្រព័ន្ធផ្តល់សញ្ជាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងបន្ទាន់ពេលមានឧបសគ្គមកពីខាងមុខ ពោងសុវត្ថិភាព ១០ចំនុច និងមួយចំនួនច្រើនទៀតផងដែរ ៕