ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Honda Passport ឆ្នាំ២០២០ ចេញតម្លៃលក់ផ្លូវការ ថ្លៃជាងស៊េរីមុនបន្តិច

Honda Passport ឆ្នាំ២០២០ ចេញតម្លៃលក់ផ្លូវការ ថ្លៃជាងស៊េរីមុនបន្តិច

Honda បានប្រកាសតម្លៃលក់នៃរថយន្ត Passport ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដោយតំឡើងថ្លៃវាបន្តិច បើប្រៀបធៀបទៅនឹងស៊េរីមុន។

រថយន្ត Honda Passport ចែកចេញជា ៣ម៉ូដែល គឺ Sport តម្លៃ ៣១ ៩០០ដុល្លារ, EX-L តម្លៃ ៣៦ ៤១០ដុល្លារ និង Touring តម្លៃ ៣៩ ២៨០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ប្រភេទប៉ុងមួយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក រថយន្ត Honda Passport ប្រភេទប៉ុងពីរមានដល់ ៤ប្រភេទ គឺ Sport តម្លៃ ៣៣ ៩៩០ដុល្លារ, EX-L តម្លៃ ៣៨ ៤១០ដុល្លារ, Touring តម្លៃ ៤១ ២៨០ដុល្លារ និង Elite តម្លៃ ៤៣ ៧៨០ដុល្លារ។

ទោះបីជាយ៉ាងណា រថយន្ត Passport ថ្មីនៅតែរក្សារូបរាងដដែល មិនផ្លាស់ប្តូរអ្វីឡើយ។ មិនតែប៉ុណ្ណោះ វានៅតែបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៦លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៨០សេះ និងប្រអប់លេខអូតូ ៩វគ្គដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម