[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda នឹងធ្វើការនាំយកនៅរថយន្ត Honda Prelude មកកាន់ទីផ្សារសហរដ្ឋអាមេរិកឡើងវិញ នៅក្នុងឆ្នាំ ២០២៥ បន្ទាប់ពីបញ្ឈប់ការលក់នៅប្រទេសនេះអស់រយៈពេលយូរ ។
Honda Prelude ផលិតឡើងនៅលើគ្រោងឆ្អឹងដូចជាទៅនឹងម៉ូដែល Civic ដំណើរការដោយម៉ាស៊ីន e:Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ ភ្ជាប់ដោយប្រអប់លេខ eCVT ព្រមទាំងបន្ថែមនៅរបៀបបើករបរថ្មី S+ Shift drive mode ដែលអាចបង្កើនថាមពលកាន់តែមានប្រសិទ្ធភាព ។
គួរឲ្យថា សម្រាប់រថយន្ត Honda Prelude ប្រភេទ Hybrid មានរូបរាងដូចគ្នាទៅម៉ូដែលប្រើអគ្គិសនីសុទ្ធជាប្រភេទស្ព័រប្រើប្រាស់នៅទ្វារចំនួន ២ ក៏ដូចជាប៉ាណាមុខរាងជាសំណាញ់មួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED រាងស្លីមជាដើម ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honda មិនទាន់បញ្ចេញព័ត៌មានលម្អិតច្រើនជាងនេះនៅឡើយទេ ៕