Honda Wave 100​ ស៊េរីឆ្នាំ ២០២២ ដាក់លក់ក្នុងតម្លៃ ១,០៨៨ ដុល្លារ នៅវៀតណាម

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការប្រកាសដាក់លក់នូវម៉ូតូ Wave 100 ស៊េរីឆ្នាំ ២០២២ ជាមួយនឹងរូបរាងស្អាត រឹងមាំ និងទំនើបជាងមុន សម្រាប់ទីផ្សារក្នុងប្រទេសវៀតណាម ។

សម្រាប់ម៉ូតូ Wave 100 បានបំពាក់នូវចង្កៀងមុខ halogen ជាមួយនឹងភ្លើងស៊ីញ៉ូនៅផ្នែកទាំងពីរនៃចង្កៀងមុខ ដែលផ្តល់នូវភាពបត់បែននៅពេលផ្លាស់ទីក្នុងស្ថានភាពងងឹត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Wave 100 ប្រើប្រាស់ម៉ាស៊ីនសាំងទំហំ ១ស៊ីទ្បាំង ជាមួយនឹងប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ៩៩,៧សេសេ ផលិតកម្លាំង ៥,‌១ សេះ និងកម្លាំងរមួល ៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងចង្កឹះលេខ ៤ វគ្គ ។

សូមបញ្ជាក់ថា Honda Wave 100 ស៊េរីឆ្នាំ២០២២ មានតម្លៃ ១,០៨៨ ដុល្លារសម្រាប់ទីផ្សារក្នុងប្រទេសវៀតណាម៕

ប្រភព៖ 24h

ផ្ទាំងផ្សាយពាណិជ្ជកម្ម