Honda WR-V ស៊េរីថ្មីចុងក្រោយ ស៊ីសាំងតិច តម្លៃលក់ចាប់ពី ២ មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda WR-V ស៊េរីឆ្នាំ ២០២៣ ជាមួយតម្លៃលក់ចាប់ពី ២៣ ១០៨ ដុល្លារ ដល់ ២៥ ១៣២ ដុល្លារនៅក្នុងទីផ្សារប្រទេសថៃ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ រថយន្ត Honda WR-V ស៊េរីឆ្នាំ ២០២៣ បានបំពាក់ជាមួយប៉ាណាមុខតុបតែងដោយក្រូម៉េ អបសងខាងដោយចង្កៀងមុខប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ, ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ, អងទែនព្រុយត្រីឆ្លាម, ត្រឡោកកញ្ចក់ក្តោបអូតូ និងសំណុំចង្កៀងក្រោយប្រភេទ LED ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ​ មានបំពាក់ដៃចង្កូតស្រោបដោយស្បែក កៅអីស្បែកអាចលៃតម្រូវបានសម្រាប់អ្នកបើកបរ អេក្រង់កំសាន្ត touchscreen ទំហំ​ ៧ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, កញ្ចក់ការពារកម្តៅថ្ងៃ, ប្រព័ន្ធសោរឆ្លាតវៃ, រន្ធសាក USB ២ ទីតាំង, ឧបករណ៍បំពងសំឡេងចំនួន ៦ ចំនុច ។ បន្ថែមពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing Safety System ជាស្តង់ដារទៀតផង។

ទាក់ទងនឹងផ្នែកម៉ាស៊ីន រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១២១ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីសាំងជាមធ្យម ៥ លីត្រ/១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម