Honda ចាប់ដៃ MUJI ចេញកង់អាគុយ MS01 បំពាក់បច្ចេកវិទ្យាទំនើប សាកថ្មម្តងជិះបាន ៦៥គីឡូម៉ែត្រ តម្លៃខ្ទង់​ ៨០០ ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានសហការគ្នាជាមួយក្រុមហ៊ុន MUJI ដែលជាម៉ាកយីហោសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ល្បីរបស់ជប៉ុន ដើម្បីបញ្ចេញកង់អាគុយ MS01 ដែលមានលក្ខណៈពិសេសនិងកាន់តែទំនើប។​ ថ្វីត្បិតតែ Honda និង MUJI ជាម៉ាកជប៉ុន ប៉ុន្តែ Honda MS01 ត្រូវបានលក់ក្នុងប្រទេសចិនក្នុងចំនួនកំណត់ត្រឹមតែ ៥ ០០០ គ្រឿងប៉ុណ្ណោះ ដែលមានតម្លៃ ៧៤៦ ដុល្លារ។

Honda MS01 ត្រូវ​បាន​គេ​និយាយ​ថា​ត្រូវ​បាន​បំផុស​គំនិត​ដោយ​កង់​ប្រភេទ H របស់ MUJI ដោយ​ផ្តោត​លើ​ការ​រចនា​ដ៏​សាមញ្ញ​ប៉ុន្តែ​មាន​លក្ខណៈ ergonomic មានកៅអីចំនួន ១ ជាមួយនឹងមុខងារទំនើបៗ ដូចជាជាកុងទ័របង្ហាញព័ត៌មានប្រភេទ LCD, ចង្កៀងមុខ-ក្រោយប្រភេទ LED, សោរបញ្ជារពីចម្ងាយ, ដៃចង្កូតធ្វើពីអាលុយមីញ៉ូមទម្ងន់ស្រាល និងកង់ធំរហូតដល់ទំហំ ១៧ អ៊ីញ។

ពាណិជ្ជកម្ម

កង់អាគុយ Honda MS01 ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីកម្លាំង ៤០០ វ៉ាត់ គួបផ្សំជាមួយនឹងអាគុយទំហំ ៤៨ វ៉ុល វាអាចបើកបរក្នុងល្បឿនអតិបរមា ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយបើកបរ ៦៥ គីឡូម៉ែត្រក្នុងការសាកម្តង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតបញ្ជាក់ថាការសាកថ្មត្រឹមតែមួយឬពីរដងក្នុងមួយសប្តាហ៍គឺគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ៕

Sponsored