[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Honda Ye S7 ប្រភេទ SUV ខ្នាតកណ្តាល ប្រើប្រាស់អគ្គិសនីសុទ្ធ ក្នុងទីផ្សារប្រទេសចិន ហើតត្រៀមចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះ។
រថយន្តនេះនឹងមានប្រវែងតួខ្លួនសរុប ៤ ៧៥០ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៦២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ៤៦៩ សេះ និងមាន top-speed ១៨០ គីឡូម៉ែត្រ/ម៉ោង ព្រមទាំងអាចផ្ទុកទម្ងន់បានដល់ទៅ ២ ៣០៥ គីឡូក្រាម។
ទាក់ទងទៅនឹងការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅវិញ រថយន្តស៊េរីថ្មីនេះមានលក្ខណៈទាន់បែបស្ព័រដោយទទួលបានប៉ាណាមុខបិតជិតអបដោយចង្កៀងមុខ-ក្រោយប្រភេទ LED ដ៏ស្លីមទាំងសងខាងរាងអក្សរ H ជាមួយឡូហ្គូលអក្សរ H នៅចំផ្នែកខាងមុខកណ្តាលរថយន្ត អូសកាត់ពីម្ខាងទៅម្ខាង។ ចំពោះនៅផ្នែកខាងក្នុង និងព័ត៌មានលម្អិតផ្សេងៗខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។