Honda ចេញឡានថ្មី តម្លៃ ២មុឺនដុល្លារជាង សាកម្តងរត់បានខ្ទង់ ៦០០គ.ម

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី Honda Ye S7 ប្រភេទ SUV ខ្នាតកណ្តាល ក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៧ ៩៥០ ដុល្លារ ហើយត្រៀមចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះ។

Honda Ye S7 មានប្រវែងតួខ្លួនសរុប ៤ ៧៥០ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៦២៥ ម.ម ទម្ងន់ ២ ៣០៥ គ.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ 4WD ផលិតកម្លាំងបាន ៤៦៩ សេះ ផ្គួបជាមួយអាគុយទំហំ ៨៩,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមាន top-speed ១៨០ គីឡូម៉ែត្រ/ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅវិញ រថយន្តស៊េរីថ្មីនេះមានលក្ខណៈទាន់បែបស្ព័រដោយទទួលបានប៉ាណាមុខបិតជិតអបដោយចង្កៀងមុខ-ក្រោយប្រភេទ LED ដ៏ស្លីមទាំងសងខាងរាងអក្សរ H ជាមួយឡូហ្គូលអក្សរ H នៅចំផ្នែកខាងមុខកណ្តាលរថយន្ត អូសកាត់ពីម្ខាងទៅម្ខាង រួមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២១ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់ឌីជីថល និងអេក្រង់​កម្សាន្ត​ទំហំធំរ​ចនាបែបបញ្ឈររួមជាមួយអេក្រង់សម្រាប់បញ្ជាម៉ាសុីនត្រជាក់និងកៅអី​ ក៏ដូចជាដំបូលកញ្ជក់ Panoramic sunroof ប្រព័ន្ធសំឡេង Bose និងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម