Honda VEZEL ស៊េរីឆ្នាំ ២០២៤ ប្រភេទ Hybrid អាប់ដេតថ្មី ឯតម្លៃលក់ប្រហែលខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda VEZEL ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការកែមុខមាត់ថ្មី ប្រភេទកូនកាត់ Hybrid គ្រោងនឹងចេញលក់ក្នុងខែមេសា ឆ្នាំ ២០២៤ នៅក្នុងប្រទេសជប៉ុន ខណៈតម្លៃលក់រំពឹងថាខ្ទង់ ២០ ០០០ ដុល្លារ ដល់ ៣០ ០០០ ដុល្លារ ។

Honda VEZEL ស៊េរីឆ្នាំ ២០២៤ បំពាក់ជាមួយម៉ាស៊ីន hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៩៨ សេះ និងកម្លាំងរមួល ១២៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ១០៩ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ និងអាគុយប្រភេទលីចូម ភ្ជាបដោយប្រអប់លេខអូតូ e-CVT ប្រភេទបើកបរប៉ុង ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ បានភ្ជាប់ជាមួយប៉ាណា និងកាងមុខដែលត្រូវបានឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់រចនាថ្មីប្រភេទអាលុយមីញ៉ូមទំហំ ១៨អ៉ីញ ក៏ដូចជាទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ​ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Honda Connect ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ Panoramic roof ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម