ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Hongqi S9 Hypercar កំពូលឡានស្ព័រចិនប្រើ Hybrid កម្លាំង ១៤០០សេះ

Hongqi S9 Hypercar កំពូលឡានស្ព័រចិនប្រើ Hybrid កម្លាំង ១៤០០សេះ

ក្រុមហ៊ុនរថយន្តប្រណីតចិន Hongqi បានបញ្ចេញកំពូលរថយន្តស្ព័រស៊េរីទំនើប និងមហាកម្លាំងរបស់ខ្លួនម៉ូដែលថ្មី គឺ Hongqi S9 Hypercar ដែលដំណើរការដោយម៉ាស៊ីន Hybrid។

Hongqi S9 Hypercar ប្រើម៉ាស៊ីនសាំង Turbocharged ទំហំ ៨ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី ដែលបង្កើតកម្លាំងបានសរុប ១ ៤០០ សេះ អាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ១,៩ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តួខ្លួនរបស់ Hongqi S9 Hypercar ត្រូវបានផលិតចេញពី Carbon Fiber ហើយមានទ្វារបើកឡើងដូចមេអំបៅអីចឹង ។ វានឹងផលិត ហើយចេញលក់នៅឆ្នាំ ២០២១ ក្នុងតម្លៃប្រមាណ ២,២ លានដុល្លារក្នុងមួយគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម