![stelato_s9_production-1-800x450](https://camboauto.com/wp-content/uploads/2025/02/stelato_s9_production-1-800x450-1-696x392.jpg)
ក្រុមហ៊ុន BAIC BluePark និង Huawei ត្រូវបានគេរាយការណ៌ថា កំពុងបង្កើតជម្រើស ឫវ៉ារ្យ៉ង់ EREV (Extended Range Electric Vehicle) ថ្មី សម្រាប់រថយន្ត Stelato S9 របស់ពួកគេ ដើម្បីលើកកម្ពស់ការលក់ក្នុងទីផ្សារក្នុងស្រុក។
ក្នុងនោះ រថយន្តនេះ ក៏មានជម្រើស ឫវ៉ារ្យ៉ង់អគ្គិសនីសុទ្ធផងដែរ ដោយត្រូវបានដាក់លក់នៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៤ មានតម្លៃចាប់ពី ៣៩៩ ៨០០០ យន់ ឫ ៥៤ ៨៥០ ដុល្លារ ប៉ុន្តែការលក់មានទីផ្សារមិនសូវល្អ ពោលគឺក្នុងរយៈពេល ៣ ខែ ចុងក្រោយក្នុងឆ្នាំ ២០២៤ ការលក់របស់ Stelato S9 EV មានចំនួនត្រឹម ៣ ០០៨ គ្រឿងប៉ុណ្ណោះ ខណៈគោលដៅដើមគឺ ១២០ ០០០ គ្រឿង ក្នុងមួយឆ្នាំ។
សម្រាប់ជម្រើស EREV ថ្មីនេះវិញ ពុំត្រូវបានបង្ហាញចេញនូវព័ត៌មានលម្អិតច្រើននោះទេ ប៉ុន្តែអាចនឹងប្រើម៉ាស៊ីន ១,៥ លីត្រ turbocharged ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ២ ។
បន្ថែមពីនេះ ក្រុមហ៊ុន BAIC BluePark និង Huawei ក៏កំពុងរៀបចំបង្ហាញចេញនូវរថយន្ត Stelato S9 Estate និង SUV Stelato នៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕