
Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន បានបង្ហាញចេញនូវរូបភាព និងលក្ខណៈពិសេសនៃរថយន្ត Stelato S9 ស៊េរីឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះ រថយន្តនេះ នឹងចូលទីផ្សារនៅក្នុងខែវិច្ឆិកាខាងមុខនេះ សម្រាប់ទីផ្សារប្រទេសចិន។

សម្រាប់ការរចនារបស់រថយន្តស៊េរីថ្មី Stelato S9 នេះ គឺមានការរចនាដូចជំនាន់មុនដដែល ប៉ុន្តែទទួលបានការអាប់ឌែតថ្មីៗទៅលើចំនុចជាច្រើន ជាពិសេសគឺទៅលើផ្នែកឡូហ្គូ ចង្កៀងភ្លើងផ្នែកក្រោយ និងថាសកង់តែម្តង។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរ Huawei Qiankun ADS 4 intelligent driving assistance system ផងដែរ។

ក្រៅពីនេះ រថយន្តនេះក៏ទទួលបាននូវជម្រើសថាមពលចំនួន ២ផងដែរ រួមមានជម្រើសអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (EREV) ។ ក្នុងនោះ សម្រាប់ជម្រើសប្រើអគ្គីសនីសុទ្ធ (EV) ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣០៤សេះ អាចបើកបរបានចម្ងាយ ៨០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ចំណែកជម្រើសអគ្គិសនីលាយសាំង (EREV) វិញ គឺអាចបើកបរបានចម្ងាយ ១ ៣០០គីឡូម៉ែត្រ៕



















